Connect with us

ព័ត៌មានជាតិ

កម្លាំងជិត២ពាន់នាក់ បានត្រៀមជួយពលរដ្ឋរងគ្រោះទឹកជំនន់

បានផុស

នៅ

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមកម្លាំងចំនួន១៦កង ស្មើនឹងមនុស្សជិត២ពាន់នាក់ និងសម្ភារៈផ្សេងៗរួចរាល់ហើយក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា បានមានប្រសាសន៍ថា គណៈកម្មាធិការបានត្រៀមរួចជាស្រេចដូចជាធនធានមនុស្ស សម្ភារបរិក្ខា ទូកកាណូត កងកម្លាំងអន្តរាគមន៍ជើងទឹក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឬជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗនៅឆ្នាំនេះ។

លោកបានបន្ថែមថា ជាងនេះទៀតគណៈកម្មាធិការបានធ្វើការដាស់តឿនដល់អាជ្ញាធរខេត្តដែលជាប់ទន្លេមេគង្គទាំងអស់ត្រូវត្រៀមបម្រុងទីទួលសុវត្តិភាព សម្ភារផ្សេងៗដើម្បីជួយជម្លៀសដល់ប្រជាពលរដ្ឋពេលមានទឹកជំនន់ និងត្រូវស្តាប់ព័ត៌មានទាក់ទិននឹងការព្យាករណ៍ទឹកជំនន់របស់ក្រសួងធនធានទឹកឱ្យបានទៀងទាត់ដើម្បីផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋឱ្យពួកគាត់ត្រៀមខ្លួន និងរៀបចំឱ្យបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

លោក ឃុន សុខា អ្នក បានបន្តថា ជាមួយគ្នានេះដែរក្រុមការងារបានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គឱ្យចេះពីរបៀបបង្ការការពារពីគ្រោះថ្នាក់ផ្សេងៗនៅពេលមានទឹកជំនន់ និងការស្វែងរកទីទួលសុវត្តិភាពក៏ដូចជាការធ្វើអនាម័យផងដែរ។

លោកបានបញ្ជាក់ថាសម្រាប់ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយអង្គការស្បៀងអាហារពិភពលោកបានបង្កើតទីទួលសុវត្តិភាពចំនួន៤ខេត្តរួមមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំនិងខេត្តក្រចេះសម្រាប់ប្រជាពលរដ្ឋស្នាក់នៅពេលមានទឹកជំនន់។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានអះអាងថា ក្នុងករណីមានទឹកជំនន់ធ្ងន់ធ្ងរនោះ ទីទួលសុវត្តិភាពទាំងនេះមិនអាចធានាបានទេ គឺតម្រូវឱ្យប្រជាពលរដ្ឋត្រូវស្វែងរកការស្នាក់នៅតាមវត្តអារាម និងសាលារៀនផ្សេងៗ។

លោក ឃុន សុខា បានឱ្យដឹងទៀតថា ប្រសិនបើទឹកជំនន់មានលក្ខណៈទ្រង់ទ្រាយតូចនោះគឺអាជ្ញាធរខេត្តនីមួយៗដែលមានបញ្ហាត្រូវដោះស្រាយដោយខ្លួនឯងដូចជា ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្តភាពជាដើម។ ប៉ុន្តែក្នុងករណីទឹកជំនន់មានលក្ខណៈទ្រង់ទ្រាយធំនោះ គឺថ្នាក់ជាតិត្រូវធ្វើអន្តរាគមន៍ដោយមានទូកកាណូត និងកងកម្លាំងអន្តរាគមន៍ផ្សេងៗក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ចិន​កំណត់គោលដៅបន្ថែមលើទំនិញស្បៀង និងកសិកម្មអាមេរិក ឆ្លើយតបនឹង​ពន្ធ ត្រាំ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ផ្សារមួយនៅកូរ៉េ គ្រោងទាញឥទ្ធិពលពី V ក្រោយតារាប្រុសទៅទស្សនាមិនបានប៉ុន្មាន

កីឡា២១ នាទីutes មុន

ផ្ទុះ​ការសរសើរខ្លាំង​ចំពោះ​ការ​ជួយ​សង្គ្រោះ​របស់​លោក​គ្រូ​ ឃឹម​ សុជាតិ​ លើ​ ព្រំ សំណាង​

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម