Connect with us

ព័ត៌មានជាតិ

យុវជនបាត់ការចងចាំប៉ងសម្លាប់ខ្លួនច្រើនដង រហូតលេបថ្នាំកណ្ដុរដល់ស្លាប់

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ យុវជនវ័យក្មេងម្នាក់កើតជំងឺបាត់ការចងចាំប៉ុនប៉ងសម្លាប់ខ្លួនច្រើនដងមិនបានសម្រេច ចុងក្រោយបានទិញថ្នាំកណ្តុរយកមកលេប ឥឡូវគាត់ស្លាប់បានសម្រេចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង ដា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបញ្ជាក់ថា តាមការណ៍ឱ្យដឹងរបស់ឪពុកជនរងគ្រោះបានប្រាប់ថា កូនប្រុសរបស់គាត់មិនដឹងជាយ៉ាងម៉េចចង់កើតជំងឺបាត់ការចងចាំ ហើយកន្លងទៅធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើករួចមកហើយ តែត្រូវបងប្អូនជួយទាន់ពេល។

សមត្ថកិច្ចបញ្ជាក់ឱ្យដឹងបន្តថា នៅម៉ោងកើតហេតុនោះឪពុកបានលឺសំឡេងកូនក្អួតជាច្រើនដង តែមិនបានចាប់អារម្មណ៍ថាកូនលេបថ្នាំកណ្តុរទេ ពេលក្អួតរួចកូនប្រុសគាត់បានឡើងទៅដេកនៅលើផ្ទះម្នាក់ឯង។ លុះព្រឹកឡើង ឪពុកបានទៅទិញ អេតចាយ ស្រាប់តែប្អូនស្រីរបស់គាត់ទូរសព្ទប្រាប់ថា បងប្រុសបានលេបថ្នាំកណ្តុរស្លាប់នៅក្នុងបន្ទប់ហើយ។

ស្របពេលនោះគាត់បានរាយការណ៍ឱ្យសមត្ថកិច្ចចុះមកពិនិត្យសព ក្នុងនោះសមត្ថកិច្ចចម្រុះបានធ្វើការសន្និដ្ឋានថា សពនេះពិតជាស្លាប់ដោយសារផឹកថ្នាំកណ្តុរពិត គ្មានពាក់ព័ន្ធនឹងឃាតកម្មនោះទេ ព្រោះមានសំបកថ្នាំនៅជិតសព។ សមត្ថកិច្ចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យជាគោលដៅកម្សាន្តអន្តរខេត្ត

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

បំណាក់ដី និងទឹកជំនន់​រហ័ស​សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

ព័ត៌មានជាតិ២៥ នាទីutes មុន

២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត

Sokha Hotels

ព័ត៌មានពេញនិយម