Connect with us

ព័ត៌មានជាតិ

សំណុំរឿងចំនួន២៤០ករណី ត្រូវបានអយ្យការសាលាដំបូង ខេត្តកោះកុង ដោះស្រាយរួចរាល់

បានផុស

នៅ

(កោះកុង)៖ សំណុំរឿងក្តីក្តាំនានា នៅក្នុងប្រព័ន្ធយុត្តិធម៌ថ្នាក់ខេត្ត ប្រមាណ២៤០ករណី គឺត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ចាត់ការដោះស្រាយរួចរាល់ហើយ នៅឆមាសទី១ ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងខេត្តកោះកុង។

ទោះជួបវិបត្តិកូវីដក៏ដោយ ក៏មានសំណុំរឿង នៃបទល្មើសផ្សេងៗគ្នា ក្នុងខេត្តកោះកុងចំនួន២៤០ករណី ស្មើនឹង៧៣.៣៩% ត្រូវបានស្ថាប័នអយ្យការសាលាដំបូងខេត្ត បានចាត់ការរួចរាល់ ក្នុងចំណោមសំណុំរឿងសរុបចំនួន៣២៧សំណុំរឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ថ្លែងថា ការសម្រេចជោគជ័យ លើដំណើរការនីតិវិធីដោះស្រាយសំណុំរឿង ដែលមានក្នុងដៃ គឺដោយសារតែភាពដឹកនាំដោយផ្ទាល់ របស់លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្នុងនោះ មានសំណុំរឿងព្រហ្មទណ្ឌ ចូលថ្មីចំនួន២៩៩សំណុំរឿង និងសំណុំរឿងចាស់ នៅសេសសល់ ចំនួន២៨សំណុំរឿង។

លោកព្រះរាជអាជ្ញារងខេត្ត លោក អេង ចាន់ភារ៉ា បន្ថែមទៀតថា ៦ខែឆ្នាំ២០២១នេះ ការដោះស្រាយសំណុំរឿងកើនឡើង៧៧សំណុំរឿង ស្មើនឹង៣៤ភាគរយ ធៀបនឹង ៦ខែ ឆ្នាំ២០២០ មាន២២២សំណុំរឿង។ សំណុំរឿងចាត់ការរួចរាល់ទាំងនោះ មានដូចជា៖ សំណុំរឿងបទល្មើសជាក់ស្តែង បញ្ហាគ្រឿងញៀន សំណុំរឿងបទល្មើសធនធានធម្មជាតិមានច្រើនជាងគេ និងសំណុំរឿងបទល្មើសនាំចេញ គ្មានស្របច្បាប់អនុញ្ញាតជាដើម។

លោក អេង ចាន់ភារ៉ា អះអាងដែរថា លោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង ជំរុញលើកឡើងជាទិសដៅអនុវត្តបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើសកម្មភាពអនុវត្តយុទ្ធនា ការដោះស្រាយកកស្ទះសំណុំរឿងនានា ដែលមានចំពោះមុខ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ប្រសិទ្ធភាព និងប្រកបដោយតម្លាភាព តបតាមអ្វីដែលជាយុទ្ធសាស្រ្ត កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយលោក កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ក៏នឹងបន្តដឹកនាំសម្របសម្រួលជាមួយមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ ក្នុងការបង្រ្កាបបទល្មើស ព្រហ្មទណ្ឌនានា នៅក្នុងដែនសមត្ថកិច្ច ជាពិសេសទាក់ទងនឹងបទល្មើសគ្រឿងញៀន ព្រមទាំងបទល្មើសធនធានធម្មជាតិ។

ក្រៅតែពីការដោះស្រាយការកកស្ទះសំណុំរឿង តំណាងអយ្យការអមដសាលាដំបូងខេត្ត គៀងគរផ្តើមប្រមូលជាមូលនិធិ ដើម្បីចូលរួមបរិច្ចាគ ជាថវិកាឧបត្ថម្ភគ្រឿងសម្ភារៈឧបភោគបរិភោគមួយចំនួនធំ ជូនដល់កសាងស្តូបវិមានឈ្នះឈ្នះ កសាងអតីតសពយុទ្ធជន រដ្ឋបាលខេត្តកោះកុង សាខាកាកបាទក្រហមខេ្ត ពន្ធនាគារខេត្ត កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត លើកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ៕  (ដោយ)៖ សិរី វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម