ព័ត៌មានជាតិ
ដំណាំស្រូវជាង២៥ម៉ឺនហិកតា ត្រូវបានដាំដុះរួចជាស្រេចនៅខេត្តបាត់ដំបង នាដើមឆ្នាំនេះ
មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដោយស្ថានភាពទឹកភ្លៀងអំណោយផលពីដើមដៃកសិករនៅខេត្តបាត់ដំបង បន្តដាំដុះស្រូវវស្សាបានជាង២៥៥ ០០០ហិកតាហើយ ពោលគឺបានជាង ៧៧ភាគរយនៃផែនការដាំដុះស្រូវសរុប៣៣០ ០០០ហិកតា។
លោក ព្រំ វិត អនុប្រធានផែនការ គណនេយ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឲ្យដឹងថា បើប្រៀបធៀបនៃការដាំដុះស្រូវវស្សាឆ្នាំមុន គឺឆ្នាំនេះការដាំដុះស្រូវបានលឿននិងច្រើនជាង១ម៉ឺនហិកតា។ មន្ត្រីកសិកម្មខាងលើបញ្ជាក់ថាការដាំដុះស្រូវ បានលឿនជាងឆ្នាំទៅនេះ ដោយសារតែឆ្នាំនេះការដាំដុះស្រូវបានទៅតាមរដូវកាល គឺដោយសារតែភ្លៀងធ្លាក់ ចាប់ពីខែឧសភាមក ទើបតែមានការរអាក់រអួលខ្លះនៅខែកក្កដា។
បើតាម លោក ជឿន សុខុម ប្រធានការិយាល័យធារាសាស្ត្រនៃមន្ទីរធនធានទឹកបានឲ្យដឹងថា ការរអាក់រអួលនៃការ ធ្លាក់ភ្លៀង នៅខែកក្កដា បានធ្វើឲ្យស្រូវកសិករតំបន់ខ្លះ ដែលឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ ពិសេស ផ្នែកខាងលើនៃស្រុកមួយចំនួនមានការខ្វះខាតទឹក។ ទោះបីយ៉ាងណាមន្ត្រីជំនាញបានលើកទឹកចិត្តកសិក រដែលដាំដុះស្រូវធ្ងន់នៅតំបន់ដែលឆ្ងាយពីប្រភពទឹក និង កំពុងខ្វះខាតទឹកនោះ កុំទាន់អស់សង្ឃឹម និង កុំទាន់ភ្ជួររាស់ចោលនាំឲ្យខាតបង់ ព្រោះស្រូវធ្ងន់វាធន់នឹងអាកាសធាតុណាស់។ កសិករត្រូវរង់ចាំខែ ក្រោយៗទៀត ទឹកភ្លៀងនឹងមានធ្លាក់ច្រើនគួរសម ដោយយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនាពេលកន្លងមក។


ព្រំវិត អនុប្រធានផែនការគណនេយ្យនៃមន្ទីរកសិកម្មបានមានប្រសាសន៍បន្ថែមថា កន្លងទៅមន្ទីរបាន ចុះអប់រំផ្សព្វផ្សាយដល់កសិករទៅតាមការណែនាំរបស់ក្រសួងកសិកម្មជាបន្តបន្ទាប់ដែរ ដោយសារតែ អាកាសធាតុបច្ចុប្បន្ន មានការប្រែប្រួល ហើយប្រព័ន្ធធារារាស្ត្ររបស់យើងមិនទាន់អាចគ្របដណ្តប់លើផ្ទៃដីធ្វើស្រែរបស់កសិករបានគ្រប់គ្រាន់នោះ។ កសិករដែលមានដីឆ្ងាយពីប្រព័ន្ធធារារាស្ត្រ ត្រូវប្តូរយុទ្ធសាស្ត្រនៃការដាំដុះស្រូវ ដោយកន្លែងដែលធ្លាប់ដាំស្រូវធ្ងន់ ដូរមកដាំស្រូវកណ្តាល កន្លែងដែលធ្លាប់ដាំដុះស្រូវកណ្តាល ដូរមកធ្វើស្រូវស្រាលវិញ ជាការល្អ។
មន្ត្រីជំនាញបានឲ្យដឹងថា បច្ចុប្បន្ននេះខេត្តបាត់ដំបងមានប្រព័ន្ធធារាស្ត្រអាចគ្របដណ្តប់លើដីស្រែរបស់កសិករបាន៦០ ទៅ ៧០ភាគរយហើយ ខណៈដែលប្រព័ន្ធធារាសាស្ត្រធំៗមួយចំនួនកំពុងបន្តអភិវឌ្ឍន៍ ដូចជាប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន ស្ថិតនៅស្រុកឯកភ្នំ ប្រព័ន្ធធារារាស្ត្រទំនប់ដូនទ្រី ស្ថិតនៅក្បាលស្ទឹងមោង និង ទំនប់ស្ទាក់ទឹក នៅឃុំតាក្រី ស្រុកកំរៀងជាដើម ។ បើទំនប់ទាំងនេះធ្វើរួច អាចស្រោចស្រពផ្ទៃដីស្រែរបស់កសិកររាប់ម៉ឺនហិកតាបន្ថែមទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង