Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​និង​គ្រឿងញៀន​

បានផុស

នៅ

​កម្លាំង​ជំនាញ​អធិការ​ក្រុង​បាន​លុង ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ និង​កម្លាំង​អធិការ​ស្រុក​លំផាត់​ធ្វើការ​ស្រាវជ្រាវ​ ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​ និង​អំពើ​ចោរកម្ម​(​លួច​ម៉ូតូ​) ​ក្នុង​នោះ​ដោយមាន​ការ​សម្របសម្រួល​ពី​លោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ​បាន​ធ្វើ​ឡើង​នៅវេលា​ម៉ោង​២៣​និង​៣០​នាទី កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ត្រង់ចំ​ណុច​បន្ទប់​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​យោងតាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ពុទ្ធ រ៉ាវី ភ​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែ រ​មាន​ទីលំនៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​មិន​ពិត​ប្រា​ដក ទីកន្លែង​កំណើត​ភូមិ​កោះ​ស្នែង ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើ​តេស្ត​រហ័ស​បឋម​រក​មេរោគ​កូ​វីត​១៩(Rapit test)​លើ​ជនសង្ស័យ​លទ្ធផល​គឺ​អវិជ្ជមាន​(-)​។​

​បន្ទាប់ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​ដកហូត​សម្ភារៈ​រួមមាន​៖ ​ទូរសព្ទ​ចំនួន ២​គ្រឿង ខូច​១​គ្រឿង, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១​ថង់​តូច​(​មិនទាន់​ថ្លឹង​)​។​ បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម