ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់បញ្ជាក់ករណី សុគតព្រះសង្ឃ១ អង្គ ដោយសារកូវីដ១៩
ប្រធានមន្ទីរធម្មការ និង សាសនា រាជធានីភ្នំពេញ លោក ទេព គង្គា បានឱ្យដឹងនៅថ្ងៃទី២៨ ខែ កក្កដានេះថា រហូតមកដល់ពេលនេះ ព្រះសង្ឃក្នុងវិស័យព្រះពុទ្ធសាសនាចំនួន២១២អង្គ ឥស្លាមសាសនាចំនួន ២៩៩នាក់ គ្រិស្តសាសនា ចំនួន១០០នាក់ និង សាសនាមហាយាន ចំនួន១២នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះក៏ មានព្រះសង្ឃ១អង្គ បានសុគតផងដែរ។
បើតាមការឲ្យដឹងពីប្រធានមន្ទីរធម្មការ និង សាសនា មានវត្តចំនួន១២ ព្រះសង្ឃចំនួន២១២អង្គ បានឆ្លងជំងឺកូវីដ១៩ ព្រះសង្ឃ១៣៧អង្គជាសះស្បើយ ព្រះសង្ឃ៧៥អង្គ កំពុងសម្រាកព្យាបាលជំងឺ វត្តចំនួន៨កំពុងធ្វើចត្តាឡីសក័ និងព្រះសង្ឃ១អង្គបានសុគត។ រួមមាន៖ ទី១. វត្ត សារាវ័ន្តតេជោ មានឆ្លង៥០អង្គ ជាសះស្បើយ៤៩អង្គ និងសុគត១អង្គ បានបញ្ចប់ការធ្វើចត្តាឡីស័កហើយ។ ទី២. វត្តបទុមវតី មានឆ្លង១៤អង្គ ជាសះស្បើយ១អង្គ សម្រាកព្យាបាល១៣អង្គនិងកំពុងធ្វើចត្តាឡីស័ក។ ទី៣. វត្តកោះមេត្តាពោធិវង្ស មានឆ្លង៧អង្គ ជាសះស្បើយ៧អង្គ បានបញ្ចប់ការធ្វើចត្តាឡីស័កហើយ។ ទី៤. វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ មានឆ្លង៣៧អង្គ ជាសះស្បើយ៣៧អង្គ បានបញ្ចប់ការធ្វើចត្តាឡីស័កហើយ។ ទី៥. វត្តដំបូកខ្ពស់ មានឆ្លង៣អង្គ កំពុងសម្រាកព្យាបាល៣អង្គ និងកំពុងធ្វើចត្តាឡីស័ក។ ទី៦. វគ្គមហាមន្ត្រី មានឆ្លង៤៨អង្គ ជាសះស្បើយ៤១អង្គ កំពុងសម្រាកព្យាបាល៧អង្គ និងកំពុងធ្វើចត្តាឡីស័ក។ ទី៧. វត្តសាក់សំពៅ មាន២អង្គ ជាសះស្បើយ២អង្គ បានបញ្ចប់ការធ្វើចត្តាឡីស័កហើយ។ ទី៨. វគ្គតេជោឧកញ៉ាវាំង មានឆ្លង២អង្គ កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក។ ទី៩. វត្តវារិន្ទព្រែកលៀប មានឆ្លង២១អង្គ កំពុងសម្រាកព្យាបាលនិងធ្វើចត្តាឡីស័ក។ ទី១០. វត្តទួលទំពូង មានឆ្លង២០អង្គ កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក។ ទី១១. វត្តអរុណវតី មានឆ្លង៤អង្គ កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក។ ទី១២. វត្តជុំ មានឆ្លង៤អង្គ កំពុង សម្រាកព្យាបាល និងធ្វើចត្តាឡីស័ក។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/2-28-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/1-33-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/3-25-1024x683.jpg)
ចំពោះឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាផ្សេងៗ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈនោះដែររួមមាន៖ ទី១. ឥស្លាមសាសនាអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៩៩នាក់ ជាសះស្បើយ ចំនួន២៦១នាក់ កំពុងធ្វើចត្តាឡីស័ក ចំនួន៣៨ និងស្លាប់៦នាក់។ ទី២. គ្រិស្តសាសនា អ្នកវិជ្ជមានកូវីដ១៩ ចំនួន១០០នាក់ ជាសះស្បើយចំនួន៩៨នាក់ កំពុងធ្វើចត្តាឡីស័កចំនួន២នាក់។ ទី៣. សាសនាមហាយាន អ្នកវិជ្ជមានកូវីដ១៩ ចំនួន១២នាក់ ជាសះស្បើយ ចំនួន១២នាក់។ សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានវត្ត១៥១វត្ត ព្រះសង្ឃ៨៥១៧អង្គ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2020-09-12_08-32-47-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2020-09-12_08-32-49-1024x682.jpg)
អត្ថបទ៖ រស្មី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?