ព័ត៌មានជាតិ
ក្រសួងព័ត៌មាន កំពុងបង្កើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យ វាយតំលៃក្រមសីលធម៌ នៃការផ្សាយព័ត៌មាន
មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងព័ត៌មាន បាននឹងកំពុងរៀបចំសេចក្ដីព្រាងមួយ ដើម្បីបង្កើតគណៈកម្មការពិនិត្យ និងវាយតម្លៃលើក្រមសីលធម៌ នៃការផ្សព្វផ្សាយព័ត៌មាន របស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននៅកម្ពុជា។ គណៈកម្មការនេះ ក៏នឹងមានការចូលរួមពីតំណាងសមាគម និងក្លិប ដែលធ្វើការងារទាក់ទងនឹងវិស័យព័ត៌មានផងដែរ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី២៨ ខែកក្កដានេះថា គណៈកម្មការពិនិត្យ និងវាយតម្លៃលើក្រមសីលធម៌ នៃការផ្សព្វផ្សាយព័ត៌មាន គឺជាគណៈកម្មការមួយ ដែលជួយបំពេញការងារបន្ថែម ក្នុងការត្រួតពិនិត្យ និងតាមដានការអនុវត្តក្រមសីលធម៌ នៅក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដោយគណៈកម្មការនេះ នឹងពិនិត្យមើលការអនុវត្តតួនាទីភារកិច្ច របស់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន ថាតើការបំពេញតួនាទីភារកិច្ច របស់ពួកគាត់ត្រឹមត្រូវ ទៅតាមក្រមសីលធម៌ ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមានដែរឬទេ?

ម្យ៉ាងទៀតគណៈកម្មការនេះ ក៏ជួយផ្ដល់នូវការតម្រង់ទិស ទៅដល់អ្នកសារព័ត៌មាន ដែលមិនទាន់បានអនុវត្តវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ ដោយធ្វើយ៉ាងណាឲ្យពួកគេ មកអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មានវិញ។ លើសពីនេះទៀត គណៈកម្មការនេះ ក៏នឹងរួមចំណែកនៅក្នុងការការពារស្នាដៃ របស់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន ដែលបានផលិត ឬបានចេញផ្សាយ និងចៀសវាងការលួចចម្លងស្នាដៃរបស់អ្នកផ្សេង ហើយបំបាត់ចោលស្នាដៃ នៃប្រភពដើមរបស់អង្គភាព ឬអ្នកសារព័ត៌មាន ដែលបានខិតខំផលិតថែមទៀត។
ត្រង់ចំណុចនេះលោក មាស សុភ័ណ្ឌ បានថ្លែងបញ្ជាក់ថា «ហ្នឹងហើយ បានជាយើងបង្កើតគណៈកម្មការហ្នឹង ដើម្បីពិនិត្យវាយតំលៃ ហើយតាមរយៈការបង្កើតឡើង នូវគណៈកម្មការនេះ យើងនឹងផ្ដល់នូវមូលវិចារណ៍ ចំពោះអង្គភាពសារព័ត៌មានមួយចំនួន ដែលគាត់ប្រព្រឹត្តមិនត្រឹមត្រូវ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ឬក៏ថា ដាក់ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានពិនិត្យ និងសម្រេច»។
នៅពេលសួរថាតើ គណៈកម្មការពិនិត្យ និងវាយតម្លៃលើក្រមសីលធម៌ នៃការផ្សព្វផ្សាយព័ត៌មាននេះ នឹងមានការផ្ដល់ចំណាត់ថ្នាក់ ដល់អង្គភាពសារព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬមិនគោរពក្រមសីលធម៌វិជ្ជាជីវៈដែរឬទេ? អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានថ្លែងបញ្ជាក់ថា «ឥឡូវនេះ ក្រុមការងារបច្ចេកទេសខាងក្រសួង កំពុងតែគិតទៅលើចំណុចនេះផងដែរ ហើយកំពុងស្ថិតនៅក្នុងការពិភាក្សា ជាមួយនឹងក្រុមការងារបច្ចេកទេស ហើយនឹងដាក់ស្នើសុំយោបល់ ទៅឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចផងដែរ អញ្ចឹងហើយដូចខ្ញុំជម្រាបជូនខាងដើមហើយ ពេលនេះយើងកំពុងតែពិនិត្យ ពិភាក្សាទៅលើសមាសភាព សម្រាប់ចូលរួមទៅក្នុងគណៈកម្មការនេះ ដោយមានទាំងសមាគមអ្នកសារព័ត៌មាន អញ្ជើញចូលរួមក្នុងគណៈកម្មការនេះ ហើយទី២នោះ យើងកំពុងតែពិនិត្យ និងពិភាក្សាទៅលើតួនាទីភារកិច្ច របស់គណៈកម្មការនេះ ថាតើគណៈកម្មការ ត្រូវបំពេញតួនាទីភារកិច្ចបន្ថែមទៀតយ៉ាងដូចម្ដេច ដើម្បីជួយទៅដល់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការពិនិត្យតាមដានទៅលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជារបស់យើងហ្នឹង»។
បើតាមលោក មាស សុភ័ណ្ឌ ក្រសួងព័ត៌មាន នឹងជំរុញឲ្យគណៈកម្មការពិនិត្យ និងវាយតម្លៃលើក្រមសីលធម៌ នៃការផ្សព្វផ្សាយព័ត៌មាន ចេញជារូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះ៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី