ព័ត៌មានជាតិ
សូមឪពុកម្តាយ កុំភ្លេចយកឯកសារទាំងនេះទៅជាមួយ ពេលយកកូនចាក់វ៉ាក់សាំងកូវីដ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូរ៉ាក់) ដល់កុមារ និងយុវវ័យចាប់ផ្តើមពីថ្ងៃ ០១ សីហានេះតទៅ។ ដំណើរការចាប់ផ្តើមនឹងផ្តល់អាទិភាពដំបូង ចំពោះកូនចៅឥស្សរជនជាន់ខ្ពស់ នៅតាមទីតាំងដែលបានកំណត់។
ដោយឡែកមុននេះបន្តិច ក្រសួងសុខាភិបាលបានណែនាំពីដំណើរការចំពោះការផ្តល់ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យត្រូវយកមកជាមួយនូវឯកសារដូចខាងក្រោម៖
-កុមារអាយុចាប់ពី១២ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។
-យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ។
ជាមួយគ្នានេះ ក៏ត្រូវបំពេញលិខិតព្រមព្រៀងអនុញ្ញាតឱ្យកុមារ និងយុវវ័យ ចាក់វ៉ាក់សាំងកូដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖
– មាតាបិតា ឬអាណាព្យាបាល។ ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាល តម្រូវឱ្យមាតាបិតា ឬអាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញ មកកូនចៅដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។
– អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។
– អាជ្ញាធរមូលដ្ឋានក្នុងករណីក្មេងកំព្រាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត