ព័ត៌មានជាតិ
ពស់ថ្លាន់២៦ក្បាល ត្រូវមន្ត្រីឧទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍ប្រលែងចូលព្រៃអភិរក្សធម្មជាតិក្នុងឃុំផ្លូវទូក
កំពង់ឆ្នាំង ៖ ពស់ថ្លាន់២៦ក្បាល ត្រូវបានមន្ត្រីឧទ្យាននុរក្ស បឹងទន្លេសាបសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តធ្វើការប្រលែងចូលព្រៃអភិរក្សធម្មជាតិ ចំណុចឡូត៍អភិរក្សភូមិស្លតឃុំផ្លូវទូកស្រុកកំពង់ ប្រលែងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបង្កពូជពង្សបន្តទៀត។

មន្ត្រីឧទ្យានអនុរក្សខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សត្វពស់ថ្លាន់ទាំង អស់នេះត្រូវបានក្រុមឧទ្យានុរក្សនិងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តប្រមូលពីភ្នំតាម៉ៅ ដើម្បីយកមកលែងនៅក្នុងតំបន់អភិរក្សព្រៃធម្មជាតិដែលមានសុវត្ថិភាព។

មន្ត្រីក្រុមឧទ្យាននុរក្ស ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើនេះក្ដី ឬនៅក្រៅតំបន់ក្ដីសូមមេត្តាជួយថែរក្សាការពារនិងអភិរក្សសត្វព្រៃគ្រប់ប្រភេទកុំចាប់ ឬ កុំជួញដូរ ឬសម្លាប់សត្វនឹងកុំកាប់ដុតឆ្ការរុករានទន្ទ្រានដីព្រៃ ដែលជំរកជីវចម្រុះគ្រប់ប្រភេទ។ សូមចូលរួមថែរក្សាធនធានធម្មជាតិទាំងអស់គ្នា និងសូមកុំជួញដូរសត្វព្រៃដែលជាអំពើផ្ទុយនិងច្បាប់៕
ដោយ ៖ ឈៀងថារិទ្ធ



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា