Connect with us

ព័ត៌មានជាតិ

ការលក់គ្រឿងចម្លាក់ ច្នៃចេញ​ពីគល់ និងឫសឈើ មានការធ្លាក់ចុះ ដោយសារកូវីដ

បានផុស

នៅ

យុវជនមួយក្រុម ដែលបាននឹងកំពុងប្រកបមុខរបរ ជាអ្នកកែច្នៃគល់ និងឫសឈើ ពីភាពបាក់បែកឲ្យប្រែកាយ ទៅជាច​ម្លាក់បែបបុរាណ និងសម័យ នៅខេត្តសៀមរាប បានអះអាងថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យការលក់គ្រឿងចម្លាក់ មានការធ្លាក់ចុះ។

នៅក្នុងរោងសិប្បកម្មកែច្នៃឈើមួយកន្លែង យុវជនខ្មែរដែលមានអាយុទើបតែជាង២០ឆ្នាំ ប្រមាណ៣ ទៅ៤នាក់ បានផ្ចិតផ្ចង់កែច្នៃគល់ និងឫសឈើ ពីភាពបាក់បែកឲ្យប្រែកាយ ជាចម្លាក់បែបបុរាណ និងសម័យ រំលេចដោយរូបផ្កា សត្វគ្រប់ប្រភេទ និងប្រាសាទបូរាណ។ ផ្ទាំងចម្លាក់ដែលចេញពីគល់ឈើទាំងនោះ ក៏ត្រៀមនឹងការបង្ហាញខ្លួននៅលើទីផ្សារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចៅ ពិសែន ម្ចាស់សិប្បកម្មចម្លាក់ បានរៀបរាប់ថា ការច្នៃប្រឌិតគល់ និងឫសឈើ ដែលគេមិនបានគិតពីអត្ថប្រយោជន៍សម្បត្តិធម្មជាតិ ដែលបានបោះបង់ចោល និងដុតចោលនោះ បានយកមកធ្វើជាផ្ទាំងចម្លាក់នេះ មានរយៈពេលជាង១០ឆ្នាំមកហើយ។ ដំបូងឡើយរូបលោកមិនដែលគិតទេថា គល់ និងឫសឈើ ដែលអ្នកស្រុកទុកចោលនៅតាមព្រៃចម្ការ ឬកប់ចោលក្នុងដី ដោយមិនបានគិតវាជារបស់មានតម្លៃនោះឡើយ។ តែពេលបន្ទាប់ឪពុករបស់លោកដើរប្រមូលគល់ និងឫសឈើ​ ដែលគេទុកចោល បាក់បែក យកមកច្នៃជាចម្លាក់ ហើយបានបន្តដល់រូបលោកទៀត។

បុរសវ័យ ជាង៣០ឆ្នាំរូបនេះ បានបន្ថែមថា ការយកគល់ និងឫសឈើ មកច្នៃជាចម្លាក់ ដើម្បីជាគ្រឿងលម្អ​ ក្នុងការតុមតែងនៅតាមគេហដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន មិនមែនទើបមាននាពេលថ្មីៗនេះទេ។ កត្តាសំខាន់នោះ ក៏យើងបានស្ញើចសរសើរ ពីទឹកដៃរបស់ជាង និងរូបភាពទាក់ទាញទៀតផង។ បើយើងសង្កេត នៅក្នុងក្រុងសៀមរាប មានសិប្បកម្មចម្លាក់ឈើ មិនតិចជាង ៣០កន្លែងនោះទេ។ តែបើគិតពីថ្វីដៃ ជាងរបស់លោកអាចប្រជែងគ្នាបាន ចង់ឆ្លាក់ដោយដៃ ឬម៉ាស៊ីន ថ្វីត្បិតតែពួកគាត់សុទ្ធសឹង ជាយុវជនក៏ពិតមែន។

លោកបានលើកទៀតថា ដោយសាទឹកដៃល្អ ផ្ទាំងចម្លាក់របស់លោកបង្ហាញខ្លួនលើទីផ្សារ មកដល់ពេលនេះ។ ដោយផ្ទាំងចម្លាក់ទាំងនោះ មានតំលៃពី ១៥រហូត ដល់១ពាន់៥០០ដុល្លារ ដោយកាលមុនការផ្ទុះជំងឺកូវីដ-១៩ ហើយក៏ធ្លាប់មានប្រទេស ជិតខាងកម្មង់ទិញផងដែរ តែពេលជួបវិបត្តិជំងឺកូវីដ ការលក់មានការធ្លាក់ចុះច្រើន។    

តែក្នុងកាលៈទេសៈ ក្នុងបរិបទកូវីដ-១៩នេះ ម្ចាស់សិប្បកម្មចម្លាក់ ដែលមានទីតាំងក្នុងភូមិខ្នារ សង្កាត់ជ្រាវ នៃក្រុងសៀមរាប បានអះអាងថា គល់ និងឫសឈើ ទោះបីបែកបាក់ ឬកប់ក្នុងដីរាប់ឆ្នាំយ៉ាងណាក៏ដោយ បើយើងចេះយកមកកែច្នៃ គឺសុទ្ធសឹងជារបស់ ដែលមានតម្លៃទាំងអស់៕

អត្ថបទ ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥៤ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម