Connect with us

ព័ត៌មានជាតិ

ជម្លោះ​រឿងដាំបាយ កូនចុងទាញជ្រុញគប់ម្តាយចុងបែកមុខ

បានផុស

នៅ

យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព​ហិង្សា​មកលើស្រ្តីម្នាក់​ដែលត្រូវជា​ម្ដាយ​ចុង បណ្ដាល​ឲ្យរងរបួស​បែកមុខ ដោយសាររឿងដាំបាយ កាលពីវេលាម៉ោង១៥​ រសៀល ​ថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។

​​យុវជនដែលបានឃាត់ខ្លួនមានឈ្មោះ ឈិត សំណាង ​អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់​នៅផ្ទះកើតហេតុ ។ចំណែកជនរងគ្រោះមានឈ្មោះ ឆាយ គឹមទៀង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ​បានយកឆ្នាំងមកដាំបាយ រួចជនរងគ្រោះ​(ម្តាយចុង)​ស្តីឲ្យថា អ្ហែងទើបស៊ីបាយរួចដាំបាយអីទៀត? ហើយក៏មានទំនាស់គ្នា ដោយជនរងគ្រោះ​យកធុង​នំគប់លើ​ជន​សង្ស័យ តែមិនត្រូវ ក៏ស្រាប់តែជនសង្ស័យខឹងក៏យកជ្រុញឈើគប់លើស្រ្តីជាម្ដាយចុងវិញ បណ្ដាលឲ្យ​ត្រូវមុខ ​របួសបែក​ក្តោងច្រមុះនិង ​រយះ​ថ្ពាល់​ខាងឆ្វេង ។ ពេលនោះក៏ត្រូវបានក្រុមគ្រួសារជួយឃាត់ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ ចាត់ការតាមច្បាប់តែម្ដង៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម