ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះពលរដ្ឋជាច្រើនគ្រួសាររងការខូចខាត នៅកែប
ក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសេចក្តីប្រកាសក៏ដូចជាផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងណែនាំទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសខេត្តកែបឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យផ្តើមដោយសារគ្រោះមហន្តរាយពីធម្មជាតិនោះ ស្រាប់តែមានករណីខ្យល់កន្ទ្រាក់បក់បោករលំដើមឈើនិងផ្ទះពលរដ្ឋអស់ជាច្រើននៅភូមិសាស្ត្រទឹកដីខេត្តកែប។

ហេតុការណ៍នេះបានកើតឡើងនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប។
ចំពោះឧបទ្ទវហេតុខាងលើ បានកើតឡើង នៅវេលាម៉ោង ២ រសៀល ថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំនិងខ្យល់កន្ត្រាក់ផ្គររន្ទះបណ្ដាលឱ្យរលំបង្គោលភ្លើង ដើមឈើ ជាច្រើនដើម ព្រមទាំងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់មួយចំនួនធំ និងរងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់មួយចំនួនផងដែរ។

អាជ្ញាធរមិនទាន់ស្រង់របាយការណ៍ពីចំនួនខូចខាតឱ្យបានជាក់លាក់នៅឡើយ ខណៈមេឃនៅបន្តធ្លាក់ភ្លៀងខ្យល់មិនទាន់ស្រាកស្ត្រាន្ត។
ប្រភពពីអាជ្ញាធរខាងលើបានបញ្ជាក់ទៀតថា ករណីខ្យល់កន្ទ្រាក់នេះ មិនមែនកើតឡើងតែសង្កាត់អូរក្រសារ ក្រុងកែបប៉ុណ្ណោះទេ សូម្បីតែទឹកដីស្រុកដំណាក់ចង្អើរ ក៏មានករណីបែបនេះដែរ ព្រោះថាទឹកដីនៃខេត្តកែប គឺជាតំបន់ជាប់មាត់សមុទ្រ ងាយរងគ្រោះខ្លាំងជាងគេ ដូចនេះអាជ្ញាធរខេត្តកែប សូមសុំណូមពរដល់ពលរដ្ឋទាំងអស់សូមមេត្តា បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដោយប្រការផ្សេងៗ ដែលបង្កឡើងពីគ្រោះមហន្តរាយនៃធម្មជាតិ៕


ដោយ៖ សេង ណារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត