Connect with us

ព័ត៌មានជាតិ

ដុតកម្ទេចគ្រឿងញៀនបានពីបទល្មើសជាង ១ពាន់ សំណុំរឿង នៅ៦ខេត្ត

បានផុស

នៅ

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើទីលានបាល់ទាត់ ស្ថិតក្នុងសង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានការរៀបចំពិធីដុតកម្ទេចគ្រឿងញៀនរួមគ្នាដែលតុលាការនៃខេត្តចំនួន៦ បានដកហូតពីបទល្មើសព្រហ្មទណ្ឌ ចំនួនជាង ១,០០០ សំណុំរឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីដុតកម្ទេចគ្រឿងញៀននេះគឺធ្វើឡើងដើម្បីប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្ត ព្រះរាជអាជ្ញា និងមន្ត្រីរាជការ លើខេត្តចំនួន៦បានអញ្ជើញចូលរួម ក្នុងនោះមានខេត្ត បាត់ដំបង សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ បៃ៉លិន និងខេត្ត ឧត្តមានជ័យ។

សំណុំរឿងព្រហ្មទណ្ឌ និងគ្រឿងញៀនដែលបានដកហូតតាមអំណាចសាលក្រមស្ថាពររបស់តុលាការទាំង៦ខេត្ត សរុបមានចំនួន ១,០៩១ សំណុំរឿង ដោយឡែកគ្រឿងញៀនសរុបមានទម្ងន់ ៦២,៥០៧.៦៨ ក្រាម ក្នុងនោះប្រភេទម៉ាទឹកកកទម្ងន់ ៦០,១៤១.៧៩ ក្រាម ប្រភេទយ៉ាម៉ាចំនួន ២២,៩៩៤.៥ គ្រាប់ ថ្នាំគ្រវីទម្ងន់ ២៧៩ ក្រាម និងថ្នាំគ្រវីប្រភេទទឹកចំនួន ៤៤៥ ដប៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម