ព័ត៌មានជាតិ
ប្រកាសតែងតាំងជាផ្លូវការ អភិបាលក្រុងបូកគោបង្កើតថ្មី គឺជាស្រ្តី
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យប្រកាសតែងតាំងលោកស្រី ងិន ផលរ័ត្នជាអភិបាលក្រុងបូកគោដែលទើបបង្កើតថ្មី។
លោកស្រី ងិន ផលរ័ត្ន មានឋានន្តរសក្កិឧត្តមមន្រ្តីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលទីស្តីការគណៈរដ្ឋមន្រ្តី ដែលនឹងឡើងមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ ខេត្តកំពត។ ក្នុងរយៈពេលនៃការបំពេញភារកិច្ចថ្មី លោកស្រី ងិន ផលរ័ត្ន ត្រូវដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម។
រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងបូកគោដែលជាទីក្រុងថ្មីនៅក្នុងទឹកដីខេត្តកំពត។ ការបង្កើតក្រុងបូកគោ ត្រូវកាត់យកឃុំចំនួន ៣ ពីស្រុកទឹកឈូ ដែលមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោតយកធ្វើជាសង្កាត់ក្នុងក្រុងបូកគោ ដែលដាក់ឈ្មោះ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលអភិវឌ្ឍក្រុងបូកគោ ប្រែក្លាយជាទីក្រុងឆ្លាតវៃ ទេសចរណ៍ប្រវត្តសាស្រ្ត និងធម្មជាតិ។ យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតាដែលស្មើនឹង១៨%នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស នឹងត្រូវយកមកអភិវឌ្ឍន៍ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម