Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូកង់បីពីម្ដុំលូ៥ ទៅស្ពានជ្រោយចង្វារ បំណងសម្លាប់ខ្លួនដោយសារស្នេហា​​

បានផុស

នៅ

នារី​ស្រស់ស្អាត​ម្នាក់​ មិនដឹង​ជា​ខូចចិត្ត​រឿង​ស្នេហា​ ឬក៏​មាន​បញ្ហា​អ្វី​នោះទេ​ បាន​ដើរ​យំ​លើ​ស្ពាន​ជ្រោយ​ចង្វារ ហើយ​ត្រូវបាន​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​​ដើរ​តាម​ដើម្បី​លួងលោមកុំ​ឲ្យ​នារី​រូបនោះ​បែកគំនិត​គិត​ខ្លី​លោតទឹក​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២៩ ខែកក្កដា ​ឆ្នាំ២០២១នេះ​។​

ព័ត៌មាន​ពី​អ្នករត់​ម៉ូតូ​កង់បី បាន​ឲ្យ​ដឹងថា ​គាត់​បាន​ដឹក​នារី​រូបនោះ​ចេញពី​ម្ដុំ​លូ​៥ ស្ទឹងមានជ័យ​ ​ហើយ​ពេល​ឡើងលើ​ម៉ូតូ​កង់​បី​គាត់​ ចេះតែ​យំ​រហូត​ ពេលគាត់​សួរនាំ​ទៅ​គឺ​នាង​មិនបាន​ឆ្លើយ​អ្វី​នោះទេ ​ដោយ​ឱ្យដឹក​មកលើ​ស្ពាន​ជ្រោយចង្វារ ​ពេលមកដល់​ស្ពាន​នារី​រូបនោះ​បាន​ចុះ​ដើរ​យំ​លើ​ស្ពាន​ពី​លិចទៅ​កើត​ដោយ​ឃើញ​សភាព​មិន​ស្រួល ​គាត់ក៏​​បើក​ម៉ូតូ​ទៅប្រាប់​សមត្ថកិច្ច​គោលដៅ​ខាងកើត​ស្ពាន​ឲ្យ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ ព្រោះ​ខ្លាច​ក្រែងនារី​រូបនោះ​លោតទឹក​សម្លាប់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈនោះ​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ បាន​នាំគ្នា​ចុះ​ដើរ​តាម​លួង​លោមនាង​ពី​គោលដៅ​ស្ពាន​ខាងលិច​រហូតដល់​គោលដៅ​ស្ពាន​ខាងកើត ​ដើម្បី​កុំ​ឲ្យ​គាត់​បែកគំនិត​គិត​ខ្លីលោតទឹក​សម្លាប់​ខ្លួន​។​

នារី​រូប​នោះបាន​យំ​បណ្តើរ​ប្រាប់​គេឯង​ថា​ មូល​ហេតុដែល​ធ្វើ​ដូច្នេះ​ គឺ​ដោយសារ​នាង​ខូច​ចិត្តនឹង​សង្សារ​។​បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ទៅ​មិត្តភ័ក្ដិ​ឲ្យ​មក​ទទួល​នាង​នាំគ្នា​ជិះ​ម៉ូតូ​កង់​បី​ទៅផ្ទះ​វិញ​ផងដែរ​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២៩ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៤៧ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ៤៨ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន

Sokha Hotels

ព័ត៌មានពេញនិយម