Connect with us

ព័ត៌មានជាតិ

ក្រសួង​អភិវឌ្ឍ​ជនបទ​ត្រូវ​ការ​ថវិកា ៩១ លាន​ដុល្លារ លើ​ការ​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​ឡើង​វិញ

បានផុស

នៅ

ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍ​ជនបទបាន​លើក​ឡើង​ក្នុង​សន្និសីទ​ព្រឹក​នេះ​ថា ក្រោយ​ការ​វាយ​តម្លៃ​លើ​ការ​ខូច​ខាត​ពី​ទឹកជំនន់​ឆ្នាំ​២០២០​នេះ ក្រសួង​ត្រូវ​ការ​ថវិកា​ប្រហែល ៩១ លាន​ដុល្លារ ដើម្បី​ស្តារ​និង​ជួស​ជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ។

តាម​ការ​វាយ​តម្លៃ​គ្រោះ​មហន្តរាយ​ពី​ទឹក​ជំនន់​បាន​ធ្វើ​ឲ្យប៉ះពាល់​ផ្លូវ​ចំនួន ៦៥៩ ខ្សែ ស្មើ​ប្រវែង ៥៣២៩ គីឡូម៉ែត្រ ក្នុង​នោះ​រង​ការ​ខូចខាត ៣១២២ គីឡូម៉ែត្រដែល​ត្រូវ​ធ្វើការ​ជួសជុល​ឡើង​វិញ រួមទាំង​សំណង់​សិល្ប​ការ​ ៣៣៨ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លោក​រដ្ឋលេខាធិការ គ្រោះ​ជំនន់​ទឹក​ភ្លៀង​បាន​ប៉ះពាល់ ២៥ ខេត្ត​ក្រុង តែ​ក្នុង​ចំណោម​នោះ​ខេត្ត ៩ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​គេ។

ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​មាន បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្តាល កំពង់ឆ្នាំង និង​ឧត្តរមានជ័យ។

លោក​ថា ក្រសួង​បាន​កំណត់​អាទិភាព​លើ​ការ​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​លើ​ខេត្ត​ក្រុង​ដែល​ប៉ះពាល់​ធ្ងន់ធ្ងន់ជាង​គេ ហើយ​មក​ដល់​ម៉ោង​នេះ ក្រសួង​បាន​ធ្វើ​ការ​តភ្ជាប់​ផ្លូវ​ដែល​ខូចខាត​បាន ១១១ គីឡូម៉ែត្រ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​របស់​ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម