ព័ត៌មានជាតិ
ភ្នំពេញដាក់បម្រាមគោចរ ពីម៉ោង ០៩ យប់ ដល់ ០៣ ភ្លឺ
អាជ្ញាធរដ្ឋបាលរាជធានីភ្នំពេញ បានចេញចេញវិធានការរដ្ឋបាលរយៈពេល ១៤ ថ្ងៃ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ គិតចាប់ពីម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

បើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) លើកលែងតែក្នុងករណី ដូចតទៅ៖
– ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
– ការធ្វើដំណើររបស់ជនបរទេសដែលជាមន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងដែលជាមន្ត្រីរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ ដោយមានភ្ជាប់ជាមួយ នូវឯកសារបញ្ជាក់ អំពីអត្តសញ្ញាណនិងការងារ និងអាចអមដោយអ្នកបើកបររថយន្តជាជនជាតិខ្មែរ
– ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាន
– ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសទៅអាកាសយានដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ បញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនឹងការធ្វើដំណើរ។ ចំពោះការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវ អាកាសចេញពីអាកាសយានដ្ឋាន ត្រូវអនុវត្តតាមវិធានផ្នែកសុខាភិបាលជាធរមាន
– ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកប្រតិបត្តិការដែលបម្រើការងារនៅអាកាសយានដ្ឋាន ដោយត្រូវ ភ្ជាប់មកជាមួយនូវឯក៏សារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ឬ លិខិតអនុញ្ញាតធ្វើដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញ
– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ឬ មូលហេតុបន្ទាន់ក្នុងគ្រួសារ ប៉ុន្តែ មិនឱ្យលើសពីសមាជិក ៤ នាក់
– ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល
– ការដឹកជញ្ជូនទំនិញ-សម្ភារៈ និងគ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ ប៉ុន្តែ មិនឱ្យលើសពីសមាជិក២ នាក់ និងមិនត្រូវប្រមូលផ្តុំគ្នាឡើយ
– ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
– សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន
– ឱសថស្ថាន
– សេវាពន្លត់អគ្គិភ័យ
– សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
– សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍
– ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩
– ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងទៀត
– ស្ថានីយ៍ប្រេងឥន្ទនៈ
-ហ្គាស
– សេវាសណ្ឋាគារ និងផ្ទះសំណាក់
– ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
– ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រៅពីករណីលើកលែងដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចចំពោះការធ្វើ ចរាចរណ៍ និងសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោម តាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ