ព័ត៌មានជាតិ
ចាប់ខ្លួនពាណិជ្ជករម្នាក់ទៀត ឆបោកប្រាក់និងចេញសែកស្អុយ
ភ្នំពេញ ៖ ពាណិជ្ជករម្នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមសាលាដំបូង ពាក់ព័ន្ធនឹងបទល្មើស « ឆបោក និងមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន »( ចេញសែកអត់លុយ ) ។
ជនសង្ស័យដែលតុលាការបង្គាប់អោយនាំខ្លួនឈ្មោះ ង៉ោ ម៉េង អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅ ភូមិច្បារមន សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ទីលំនៅបច្ចប្បន្នលេខ ២B បុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក កុល កំពួល ចៅក្រមសើបសួរសាលាដំបូងបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ង៉ោ ម៉េង បានប្រព្រឹត្តអំពើឆបោក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ និងមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ហើយជននេះមានចេតនាគេចវេសពីការទទួលខុសត្រូវ និងមិនចូលខ្លួនតាមការកោះហៅរបស់ចៅក្រមសើបសួរច្រើនលើក គប្បីតុលាការចេញដីកាបង្គាប់អោយខ្លួនដើម្បីបំពេញកិច្ចសើបសួរ ៕
អត្ថបទ ៖ មករា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង