ព័ត៌មានជាតិ
មកដល់ពេលនេះ ខណ្ឌព្រែកព្នៅ មានអ្នកជំងឺកូវីដ ១២៧នាក់ កំពុងសម្រាកព្យាបាលតាមផ្ទះ
ការឆ្លងរីករាលដាលនៃជំងឺ១៩ នៅតែជាបញ្ហាក្ដៅ សម្រាប់ខណ្ឌព្រែកព្នៅ ក៏ដូចជាបណ្ដាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ ព្រោះថាករណីវិជ្ជមានកូវីដ១៩ នៅមូលដ្ឋាននេះ នៅតែបន្ដមានជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង នៅថ្ងៃទី២៧ ខែកក្កដានេះ មានករណីវិជ្ជមានកូវីដ១៩ ចំនួន៩នាក់ ក្នុងនោះ នៅសង្កាត់គោករកា៥នាក់ សង្កាត់ព្រែកព្នៅ២នាក់ និង សង្កាត់ពន្សាំង២នាក់ ដែលធ្វើឲ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាលបច្ចុប្បន្នសរុបចំនួន ៦៤១នាក់។

លោកអភិបាលខណ្ឌ បញ្ជាក់ថា ក្នុងចំណោមអ្នកកំពុងសម្រាកព្យាបាលទាំងនោះ មានអ្នកជំងឺ៥១៤ ដែលបានទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ចំណែកអ្នកជំងឺ១២៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមផ្ទះ។ ទាំងនេះគឺជាការលើកឡើងរបស់លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ លោកបន្ដថា ក្រោយពីមានការអនុញ្ញាតពីក្រសួងសុខាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ ជាច្រើនបានស្ម័គ្រចិត្តព្យាបាលនៅផ្ទះ ឬទីតាំង អង្គភាព របស់ខ្លួន។


ជាក់ស្ដែង នៅសមាគមសំនៀងជនពិការ ក្នុងសង្កាត់គោករការ គាត់មានសមាជិក រហូត៤៥នាក់ ដែលបានឆ្លងកូវីដ១៩ ប៉ុន្ដែដោយសារពួកគាត់ជាជនពិការដូចនេះ គាត់ស្ម័គ្រចិត្តព្យាបាលនៅសមាគមរបស់ខ្លួន។ លោក សុខ សម្បត្តិ បានបញ្ជាក់ដែរថា ដើម្បីមានភាពងាយស្រួល ក្នុងការព្យាបាល រដ្ឋបាលខណ្ឌបានបង្កើតគ្រុបក្រុមការងារព្យាបាលកូវីដ១៩ តាមផ្ទះតាមប្រព័ន្ធតេឡេក្រាម ដើម្បីជួយសម្រួលដល់ការអនុវត្តនីតិវិធីស្ដង់ដារ សម្រាប់ការគ្រប់គ្រងថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ។ ទន្ទឹមនឹងការព្យាបាល អាជ្ញាធរខណ្ឌ ក៏បានជំរុញការអប់រំ ផ្សព្វផ្សាយពីវិធីសាស្ត្រ ក្នុងការការពារផងដែរ ពិសេសគឺការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន៣កុំ និង៣ការពារ។

ក្នុងអង្គប្រជុំនេះផងដែរលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានធ្វើការកត់សម្គាល់ថា សម្រាប់ការអនុវត្តក្នុង ការគ្រប់គ្រងថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ កន្លងមកនេះ គឺមានលក្ខណៈល្អប្រសើរ ដោយសារមានក្រុមគ្រូពេទ្យ ឆ្លើយតបបានទាន់ពេលវេលា និងរង់ចាំស្វាគមន៍ ពិគ្រោះយោបល់ តាមដានស្ថានភាពសុខភាពអ្នកជំងឺជាប្រចាំនិង ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ធ្វើឲ្យអ្នកជំងឺមានភាពកក់ក្ដៅក្នុងចិត្ត។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ខែកក្កដា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន១០៣៤នាក់ អ្នកជាសរុបចំនួន៣៥៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៦៤១នាក់ និងមានអ្នកស្លាប់សរុបចំនួន៣២នាក់៕
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ