ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យអគារត្រៀមទទួលពលករដែលវិលត្រឡប់ពីប្រទេសជិតខាង
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យអគារត្រៀមសម្រាប់ទទួលពលករមកពីប្រទេសជិតខាងដើម្បីធ្វើចត្តាឡីស័ក។

អគារសម្រាប់ទទួលពលករកខ្មែរធ្វើចក្តាឡីស័កនេះ មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានពីរអគារ គឺអគារទី១ សម្រាប់ទទួលពលករស្នាក់នៅ និងធ្វើចក្តាឡីស័ក និងអគារទី២. សម្រាប់ព្យាបាលពលករ ដែលក្រុមគ្រូពេទ្យរកឃើញមានវេជ្ជមានកូវីដ-១៩ អគារទាំងពីរនេះអាចឱ្យពលករស្នាក់នៅបានចំនួន៨០នាក់ ។

ក្នុងឱកាសនោះដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អគារទាំងពីរនេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំទទួលពលករចំណាកស្រុកដែលវិលមកពីប្រទេសជិតខាង ដើម្បីធ្វើចក្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលអ្នកមានវិជ្ជមានកូវីដ- ១៩ ។ ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវមានការប្រុងប្រយ័តខ្ពស់ និងយកចិត្តទុកដាក់តាមដានជាប្រចាំ ពិសេសរកវីរុសបំប្លែងថ្មីដែលមានប្រភពមកពីឥណ្ឌា និងសូមជូនពរដល់ក្រុមគ្រូពេទ្យ ក៏ដូចជាក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បំពេញភារកិច្ចទទួលបានជោគជ័យ ចៀសផុតពីជំងឺកូវីទាំងអស់គ្នា ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ