Connect with us

ព័ត៌មានជាតិ

​​លោក ខៀវ កាញារីទ្ធ៖ ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះរបស់​អ្នកសារព័ត៌មាន​​

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​បន្ដណែនាំឱ្យអ្នក​សារព័ត៌មានទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បី​ឱ្យសារធារណជនអាច​​ទទួលព័ត៌មានបានពិត និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់ ដោយលោកលើកឡើងថា ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះរបស់​អ្នកសារព័ត៌មាន។​​

លោក​មានប្រសាសន៍បែបនេះ នៅ​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន “ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក” នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ កាញារីទ្ធ​​ បញ្ជាក់ថា ​ព័ត៌មាន​ពិតជាសំខាន់ណាស់​ ដែលធ្វើឱ្យសង្គមមួយប្រែប្រួលរីកចម្រើន ហើយក៏អាចធ្វើធ្លាក់ចុះបានដែរ ដូច្នេះ​ហើយបានជាសតវត្សរ៍ទី​២១នេះ គេឃើញថា ព័ត៌មានមានការរីកចម្រើនខ្លាំង​។ ការរីកចម្រើន​នេះ ​អាស្រ័យដោយសារកត្តា៣ គឺទី១ បញ្ហា​អ៊ីនធឺណិត​ គឺជាកត្តាធំ ធ្វើឱ្យការផ្លាស់ប្ដូរព័ត៌មានបានលឿន និងឆាប់រហ័ស ទី២ គឺទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានរុញឱ្យទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរត់កាន់តែលឿន និងទី៣ ​បណ្ណាល័យសកល ដែល​ធ្វើឱ្យយើងយកពីប្រភពព័ត៌មាន ដែល​យើង​តែងនិយាយថា ពិភពលោកនៅលើចង្អុលដៃរបស់អ្នក។​

លោករដ្ឋមន្រ្តី​បញ្ជាក់ថា កត្តា​នេះ​បាន​ធ្វើឱ្យមានការប្រែប្រួលនៅក្នុង​​សង្គមបច្ចុប្បន្ន  និង​មាន​ការប្រែប្រួលនៅ​ក្នុងសកល​លោក ហើយការក្រឡាប់ចាក់ នៃប្រទេសមួយចំនួន​ ក៏អាស្រ័យទៅលើការអភិវឌ្ឍន៍​បច្ចេកវិទ្យា​សារព័ត៌មាននេះដែរ។ លោកថា ព័ត៌មានអត់មានផលិតអ្វីចេញ ដូចសេវាឧស្សាហកម្ម​នោះ​ទេ ប៉ុន្តែសារព័ត៌មាន គឺជាស្នូរដែលធ្វើឱ្យអ្វីៗបានប្រែប្រួល។ ដូច្នេះហើយយើងត្រូវមើលឃើញអំពីសារសំខាន់ នៃសារព័ត៌មាន នៅសតវត្សរ៍ទី២១។​

លោក ខៀវ កាញារីទ្ធ​ លើកឡើងទៀតថា ​​ក្រមសីលធម៌វិជ្ជា​ជីវៈ​ គឺជាអាវក្រោះរបស់​អ្នកសារព័ត៌មាន ហើយក៏អាច​រក្សាតម្លៃខ្លួនបានដែរ។ ជាមួយគ្នានោះ លោក​ថា ​អ្នកសារព័ត៌មាន គឺមានសិទ្ធិ ប៉ុន្តែការប្រើប្រាស់សិទ្ធិនោះ កុំហួសព្រំដែន ដែលអាចធ្វើឱ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ចំណែកលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា​​បានថ្លែងថា បច្ចុប្បន្ន​មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួនបានតាំងខ្លួនជាអ្នកសារព័ត៌មាន ដែលធ្វើឱ្យប្រជាពល​រដ្ឋមួយចំនួនអាចយល់ច្រឡំ និងទទួលបានព័ត៌មាន ដែលមិនពិត ដោយសារតែពួកគេពុំឆ្លងកាត់ការបណ្តុះបណ្តាល ឬការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ។ ដូចនេះ​ហើយលោកបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈ ត្រូវយកចិត្តទុក​ដាក់ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន​នៅកម្ពុជា ធ្វើយ៉ាងណាឱ្យការអនុវត្តនោះ អនុលោមតាម ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់​របស់សង្គម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម