Connect with us

ព័ត៌មានជាតិ

លួច​ម៉ូតូ​ជិះ​បាន​២​ថ្ងៃ​ សមត្ថកិច្ច​តាម​យក​មក​ឲ្យ​ម្ចាស់​វិញ​ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ជនរងគ្រោះ​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ ត្រូវបា​ន​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឈានដល់​ឃាត់ខ្លួន​តាម​បណ្តឹង​ជនរងគ្រោះ​ ក្រោយពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​របស់​ជនរងគ្រោះ​ ហើយ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ទោ​ ហៀ​ង ប៊ុន​ថា​ អធិការនគរបាល​រង​ស្រុក​ថ្មគោល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៨​ ខែកក្កដា ​ឆ្នាំ​២០២១​កន្លងមកនេះ​ នគរបាល​ជំនាញ​ស្រុក​ថ្មគោល​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប​វេ​ល​ បាន​តាម​អង្កេត​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ នៅត្រង់ចំណុច​ភូមិ​ស្វាយសរ​ ឃុំ​ខ្នាចរមាស ​ស្រុក​បរវេល​ ខេត្តបាត់ដំបង​។

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន​ឈ្មោះ ស៊ុន​ បញ្ញា​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្រគាប​ ឃុំ​រូង​ជ្រៃ ​ស្រុក​ថ្មគោល​ នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​២៥​ ខែកក្កដា ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៨​មួយគ្រឿង​របស់​ជនរ​ង​គ្រោះ​ ឈ្មោះ​ ធួន​ ប៊ុន​ថេ​ន ​ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​រ ស់នៅ​ភូមិប​ល្ល័​ង​ក្រោម​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ទើប​ជនរងគ្រោះ​ទៅ​ប្តឹង​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង​។

​ក្រោយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ​ជនសង្ស័យ​កម្លាំង​ផ្នែក​ជំនាញ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ជា​របស់​ជនរងគ្រោះ​ ហើយក៏​បាន​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​រួចរាល់​ដែរ​ហើយ​។​ បច្ចុប្បន្ន​ផ្នែក​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ស្រុក​ថ្មគោល ​កំពុង​រៀបចំ​របាយការណ៍​ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ៨ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៧ នាទីutes មុន

អួយស្ទ័រ​​​សមុទ្រ​ខ្មែរ​ស្រស់ៗ​​នៅ​ខេត្តកំពត លក់​មួយ​គ្រាប់​តម្លៃពី​ ៣០០ ទៅ ៧០០ រៀល​តាម​តូច​តាម​ធំ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម