Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុកំណត់យកថ្ងៃទី០១ ខែសីហា​ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូ​វីដ​-១៩ ជូន​កុមារ និងយុវវ័យ​

បានផុស

នៅ

​រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​កំណត់​យក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ​បើក​យុទ្ធនាការ ព្រមៗ​គ្នា ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ និង​យុវវ័យ ដែលមាន​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំនៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។​

បើតាម​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៩​ ខែកក្កដា​នេះ​ថា​«​ពាក់ព័ន្ធ​នឹង​យុទ្ធនាការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារនិង​យុវវ័យ ដែលមាន​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ គឺ​យើង​នឹងធ្វើ​នៅ​ថ្ងៃទី​០១ ខែ​សីហា​ ឆ្នាំ​២០២១​ខាងមុខនេះ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​បន្តថា ដោយឡែក​ចំពោះ​ចំនួន​កុមារ​និង​យុវ័យ​ដែល​ត្រូវ​ចាក់​មាន​ប៉ុន្មាន​នោះ​ ក្រុមការងារ​កំពុង​ធ្វើការ​។​

គួរ​បញ្ជាក់ថា ​រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​និង​យុវវ័យ ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ​ នៅ​ថ្ងៃទី​១​ ខែសីហា​ ឆ្នាំ​២០២១​នៅតាម​រាជធានី​ខេត្ត​ចំ​នួន​៤​រួមមាន​រាជធានី​ភ្នំពេញ កណ្តាល ក្រុងព្រះសីហនុ​និង​ខេត្តកោះកុង​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម