ព័ត៌មានជាតិ
ល្បីមើមខ្ជាយព្យាបាលកូវីដ តម្លៃលក់ឡើងជាង១ម៉ឺនរៀលក្នុង១គីឡូក្រាម
ភ្នំពេញ៖ ការប្រើប្រាស់រុក្ខជាតិចម្រាញ់ទៅជាឱសថដើម្បីព្យាបាលជំងឺកូវីដ១៩ កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ។ ខណៈដែលតម្រូវការមើមខ្ជាយ មានការកើនឡើងធ្វើឱ្យតម្លៃមើមខ្ជាយនៅកម្ពុជាក៏មានការឡើងថ្លៃផងដែរ ធ្វើឲ្យប៉ះពាល់ដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមមួយចំនួន ដូចជាម្ចាស់ផលិតកម្ម ផលិតផលកែសម្ផស្ស និង ផលិតផលថែរក្សាសុខភាពដែលធ្វើឡើងពីមើមរុក្ខជាតិ និងអ្នកប្រកបរបរលក់នុំបញ្ចុកជាដើម។
កញ្ញា ញឹម សូរីដា ម្ចាស់សិប្បកម្មបូរាណឃែរ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនខ្មែរថៃបានប្រាប់ឲ្យដឹងថា តម្លៃមើមខ្ជាយបានឡើងថ្លៃ គួរឲ្យកត់សំគាល់ក្នុងមួយរយៈពេលចុងក្រោយនេះ។ ពីមុននេះមើមខ្ជាយមួយគីឡូក្រាមតម្លៃត្រឹមតែ ៦០០០ រៀលទៅ៧០០០រៀលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានឡើងថ្លៃរហូត១ គីឡូក្រាមជាង ១ ម៉ឺនរៀល ពេលខ្លះពិបាករកទិញទៀតផង។

កញ្ញា សូរីដា បានបន្តថា ការឡើងថ្លៃនេះដោយសារតែមានការប្រមូលទិញ យកទៅកាន់ប្រទេសថៃ ដោយសារនៅប្រទេសថៃមានតម្រូវការខ្ពស់ អីចឹងវាធ្វើឲ្យនៅក្នុងទីផ្សារមានការខ្វះខាត ។
មើមខ្ជាយនៅប្រទេសថៃក៏សម្បូរដែរក៏ប៉ុន្តែទៅដោយខ្ជាយក្រហមដែលជាខ្ជាយព្រៃ,សម្រាប់ខ្ចីសនេះគឺមិនសូវសម្បូរទេ។ ដូច្នេះទើបមានការប្រមូលទិញទៅកាន់ប្រទេសថៃច្រើន។ ម្យ៉ាងទៀតដោយសាររដូវនេះមិនមែនជារដូវប្រមូលផលមើមខ្ជាយនៅឡើយទេ ព្រោះដំណាំខ្ជាយ១ឆ្នាំ ប្រមូលផលម្តងហើយ គេតែងប្រមូលផលនៅរដូវរំហើយខ្ទង់ខែ១១ ឬ ១២ ហេតុដូចនេះហើយបានចាមើមខ្ជាយឡើងថ្លៃគួបសមនឹងមានការប្រមូលទិញទៅថៃទៀត ធ្វើឲ្យតម្រូវទីផ្សារ ក្នុងខេត្តមានការខ្វះខាត ។
កញ្ញាបានបន្តទៀតថា ការឡើងថ្លៃនៃតម្លៃមើមខ្ជាយនេះគឺវាបានប៉ះពាល់ផងដែរសម្រាប់អាជីវកម្មដោយសារថាមើមខ្ជាយឡើងថ្លៃវាធ្វើឲ្យប៉ះពាល់តម្លៃថ្លៃដើមនៃការផលិត ដែលធ្វើឲ្យផលិតផលក៏ឡើងថ្លៃទៅតាមនោះ ធ្វើអតិថិជនមួយចំនួន កាត់បន្ថយការប្រើប្រាស់ប៉ះពាល់ទៅដល់អ្នកផលិត។

តម្រូវការមើមខ្ជាយនៅក្នុងប្រទេសថៃ កំពុងមានតម្រូវការខ្ពស់ធ្វើឲ្យកសិករថៃរកចំណូលបានខ្ពស់ ក្នុងមួយថ្ងៃពួកគេរកប្រាក់ចំណូលបានពី៥០០០ ទៅ៧០០០ បាតស្មើនឹង ៦០០,០០០ រៀល ទៅ ៨០០,០០០ រៀល ។ ការកើនឡើងតម្លៃធ្វើឲ្យការខ្វះខាតខ្ជាយនេះ ដោយសារមើមខ្ជាយជាឱសថធម្មជាតិដែលអាចយកទៅ ចំរាញ់ជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ ។
ប្រភពពីព័ត៌មានពីប្រទេសថៃបានឱ្យដឹងថា ការលក់មើមខ្ជាយបានកើនឡើងខ្ពស់ បន្ទាប់ពីស្មៅប្រមាត់មនុស្សដែលប្រជាជនថៃហៅថា Fah Talai ត្រូវបានប្រើក្នុងឱសថបុរាណ ដើម្បីព្យាបាលអាការៈនៃជំងឺកូវីដ១៩ ។ កត្តានេះបានធ្វើឱ្យប្រជាកសិករនៅក្នុងខេត្ត គរសុវណ្ណ ឥឡូវនេះកំពុងរកចំណូលបានចាប់ពី ៥,០០០ទៅ ៧,០០០ បាតក្នុងមួយថ្ងៃ(ប្រមាណ ១៥១-២១២ដុល្លារ) ពីការលក់មើមខ្ជាយនេះ។
នាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ កំពុងសហការជាមួយសាកលវិទ្យាល័យ Mahidol ដើម្បីធ្វើការសាកល្បងព្យាបាលអ្នកជំងឺដោយប្រើថ្នាំចម្រាញ់ចេញពីមើមខ្ជាយ២ប្រភេទគឺថ្នាំ Pinostrobin និង Pandulatin A ដែលប្រឆាំងនឹងវីរុសកូវីដ១៩។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជាមួយនឹងតម្រូវការខ្ពស់មើមខ្ជាយនៅក្នុងប្រទេសថៃ និង ការឡើងថ្លៃនៃមើមខ្ជាយ ក៏កើតមានឡើងនូវករណីចោរលួចដកដើមខ្ជាយនៅតាមភូមិស្រុកនានា ស្ទើរតែពាសពេញប្រទេសថៃ។ រហូតដល់តំបន់ខ្លះត្រូវដាក់ប្រជាការពារដេកចាំយាមដើមខ្ជាយ ខណៈដែលអ្នកដើរប្រមូលទិញខ្ជាយ ខ្លះត្រូវបានចោរប្លន់យកមើមខ្ជាយទៅអស់ថែមទៀតផង។
តម្លៃមើមខ្ជាយនៅក្នុងទីផ្សារថៃឡើងថ្លៃពី ២០០ បាត ដល់៤០០បាត ក្នុងមួយគីឡូក្រាម។ ខណៈដែលនៅកម្ពុជាវិញ ក៏កំពុងឡើងថ្លៃបណ្តើរៗកាលពីមុនត្រឹម ៦០០០រៀលក្នុង១គីឡូក្រាមពេលនេះឡើងដល់១០០០០រៀលក្នុង១គីឡូក្រាមហើយ ៕
អត្ថបទ៖ណារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ