ព័ត៌មានជាតិ
ការអនុវត្តបម្រាមគោចរ ១៤ ថ្ងៃនៅភ្នំពេញធ្វើឡើងដាច់ណាត់គ្មានការលើកលែង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការដាក់ចេញបម្រាមគោចររយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង សូន្យ យប់ថ្ងៃទី ២៩ ខែកក្កដានេះ រហូតដល់ថ្ងៃទី ១២ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩។
លោក ឃួង ស្រេង លើកឡើងក្នុងកិច្ចប្រជុំអនឡាញ នៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះថា គ្មានការលើកលែងជាដាច់ខាត ចំពោះអ្នកដែលល្មើសបម្រាម។
អភិបាលរាជធានីរូបនេះបញ្ជាក់ថា នៅរាជធានីភ្នំពេញ ការកើនឡើងចំនួនអ្នកជំងឺកូវីដ១៩ មិនមានការថមថយនោះទេ ប៉ុន្តែរយៈពេល២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយបន្តិច ខណៈនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើងខ្លាំង។
លោកអភិបាលរាជធានីក៏ស្នើឱ្យប្រធានគណៈឯកភាពខណ្ឌទាំង ១៤ ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្តនិងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។
លោកបានបញ្ជាក់ផងដែលថា ការអនុវត្តលើកមុនៗយើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។
លោកក៏បានបញ្ជាក់ផងដែរថា ចំពោះភោជនីយដ្ឋានការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឱ្យមានតុសម្រាប់ឱ្យភ្ញៀវអង្គុយហូបចុកក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ។ក្នុងនាមអាជ្ញាធរខណ្ឌត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត។
លោកឃួង ស្រេងបានជំរុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិតភ្ជាប់ពីបណ្ដាខេត្តទាំង៨ដែលរាជរដ្ឋាភិបាលបានបិទខ្ទប់ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យអោយបានម៉ឺងម៉ាត់បំផុតផងដែរដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវុីរីសប្រភេទថ្មីដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជារបស់យើង បើទោះបីមិនទាន់ចូលក្នុុងសហគមន៍ក៏ដោយ។
គួរបញ្ជាក់ថា រាជធានីភ្នំពេញ សម្រេចដាក់ឱ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការ ធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះ ម៉ោង ៩ យប់ ដល់ម៉ោង ៣ ភ្លឺ ដោយដោយអនុវត្តចាប់ពីម៉ោង២៣និង៥៩នាទីយប់ ថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០២១៕
អត្ថបទៈ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៤ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ