ព័ត៌មានជាតិ
បេក្ខជនប្រឡងឌីប្លូមឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ មានសិស្សចូលរួមប្រឡង ចំនួន១៨៦៤១៦នាក់ ក្នុងនោះ មានបេក្ខនារី ចំនួន៩៧៩៩១នាក់កើនឡើងជាងឆ្នាំមុន។
ចំនួនបេក្ខជនប្រឡងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនប្រមាណជាង១ពាន់នាក់ខណៈឆ្នាំមុន មានបេក្ខជនចូលរួមប្រឡង ចំនួន១៨៥១ ៨៣នាក់ ក្នុងនោះនារី៩៧៥៩៤នាក់ មាន១៦៨៤មណ្ឌលចែកជា៧៤០៧បន្ទប់។

អ្នកនាំពាក្យបានបន្តថា ការប្រឡងឆ្នាំនេះ ក្រសួងនៅតែបន្តប្រគល់សិទ្ធិអំ ណាច និងការទទួលខុសត្រូវទាំង ស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗដែលមានអនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯង ដោយរាប់ចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលប្រឡងជាដើម។

លោកបានលើកឡើងថា ក្រសួងបានតម្រូវឲ្យមន្ទីរអប់រំរាជធានី ខេត្ត ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ចុះត្រួតពិនិត្យនៅតាមមណ្ឌលប្រឡងនីមួយៗផងដែរ ដើម្បីឲ្យដំណើរការប្រឡងកាន់តែមានគុណភាពថែមទៀត។
បើតាមក្រសួងអប់រំ បានឲ្យដឹងថា ចំពោះមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា ១១ វិញ្ញាសា រួមមាន៖ តែងសេចក្ដី គីមីវិទ្យា ផែនដី និងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា គណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់