ព័ត៌មានជាតិ
អណ្តូងទឹក ៤១៥៥ រងការខូចខាតដោយទឹកជំនន់ ត្រូវការដោះស្រាយជាបន្ទាន់
ឆ្លើយតបការសាកសួររបស់ក្រុមអ្នកសារព័ត៌មានក្នុងសន្នសីទនៅព្រឹកនេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានឲ្យដឹងថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកស្អាតគឺអណ្តូងទឹកក៏រងគ្រោះដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០ នេះ និងដែលត្រូវការស្តារជាបន្ទាន់។

លោករដ្ឋលេខាធិការលើកឡើងថា មានអណ្តូងទឹក ៤១៥៥ រងការខូចខាតដោយទឹកជំនន់ ហើយដែលក្រសួងត្រូវការថវិកា ៩០ ម៉ឺនដុល្លារ ដើម្បីស្តារឡើងវិញ។
លោកបន្តថា តាមការវាយតម្លៃ ខេត្ត ៤ ដែលប៉ះពាល់ធ្ងន់ធ្ងរមាន៖ បន្ទាយមានជ័យមាន ១៧៣៥ អណ្តូង ស្វាយរៀងមាន ៨៣៧ អណ្តូង បាត់ដំបងមាន ៥១៥ អណ្តូង និងពោធិ៍សាត់មាន ៤៨៩ អណ្តូង។
លោករដ្ឋលេខាធិការ ការងារស្តារអណ្តូងនេះសំខាន់ណាស់ ហើយដែលក្រសួងកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍ និងជាមួយថ្នាក់ក្រោមជាតិ និងប្រើពេលឲ្យបានកាន់តែខ្លីបំផុត យ៉ាងហោចណាស់អាចដោះស្រាយបានជាដំណាក់កាល ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋក្នុងជនបទ៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?