Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ដាក់​បទ​បញ្ជា គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ការ​បិទ​បំរាម​គោចរ រយៈពេល​១៤​ថ្ងៃ ដោយ​មិន​លើកលែង​ជាដាច់ខាត

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានដាក់​បទបញ្ជា​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ទាំង​១៤​ខណ្ឌ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​សេចក្តីសម្រេច​លេខ​២៤៩/២១​សសរ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣:៥៩ នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ន​ជំងឺ​កូ​វីដ​-១៩ ដោយ​មិនមាន​ការលើកលែង​ឡើយ ចំពោះ​អ្នក​ដែល​ល្មើ​សនឹង​សេចក្តីសម្រេច​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញ​ជា​បទបញ្ជា ឲ្យ​គណៈបញ្ជាការ​ឯកភាព​ទាំង​១៤​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ខាងលើ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នា​ល្ងាច​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០២១​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើកឡើង​ថា ការអនុវត្ត​នូវ​សេចក្តីសម្រេច​លើក​នេះ គឺ​មិនមាន​ការលើកលែង​ជាដាច់ខាត។ លោក​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​បាន​កើនឡើង​នូវ​អ្នកជំងឺ​កូ​វីដ​-១៩ មិនមាន​ការ​ថមថយ​នោះទេ​។ តែ​ក្នុង​២​សប្តាហ៍​ចុងក្រោយ​នេះ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ មានការ​ថមថយ​បន្តិច។ ប៉ុន្តែ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​បាន​កើនឡើង។ ដូច្នេះ​ទេ ដើម្បី​កាត់ផ្ដាច់​ឬសគល់​នៃ​ការរីក​រាលដាល​ជំងឺ​-១៩​នេះ លោក​ស្នើ​ឲ្យ​ប្រធាន​គណៈ​ជា​ការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ត្រូវអនុវត្ត​សេចក្តី​សម្រេច​នេះ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត។ ​ចំពោះ​អ្នក​ល្មើស ត្រូវ​ឃាត់​ទាំង​មនុស្ស ឃាត់​ទាំង​រថយន្ត​និង​ផាកពិន័យ​ទៅតាម​ច្បាប់ ដោយ​មិន​មាន​ការលើកលែង​នោះទេ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ការអនុវត្ត​លើក​មុនៗ​យើង​មានការ​អប់រំ មានការ​លើកលែង​ខ្លះ តែ​ចំពោះ​ការអនុវត្ត​សេចក្តីសម្រេច​លើក​នេះ គឺ​មិនមាន​ការយោគយល់​និង​មិន​មាន​ការលើកលែង​នោះទេ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ភោជនីយដ្ឋាន​ការ​លក់​គ្រឿង​ហូបចុក ការ​លក់​គ្រឿង​ស្រវឹង ការ​លក់​កាហ្វេ​នៅតាម​ហាង​កាហ្វេ​នានា គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​តុ​សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​ហូបចុក​ទេ ក្នុង​ហាង​ទេ​។ ពួកគាត់​អាច​បើក​ជា​ហាង​កាហ្វេ​ភោជនីយដ្ឋាន​លក់​អាហារ បាន​ត្រឹមតែ​វេច​ខ្ចប់​ប៉ុណ្ណោះ។ ក្នុងនាម​អាជ្ញាធរ​ខណ្ឌ​ត្រូវ​តាមដាន​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។

លោក​ឃួ​ង ស្រេង​បាន​ជំរុញ​បន្ថែមថា ពាក់ព័ន្ធ​ខណ្ឌ​មួយចំនួន ដែលមាន​ផ្លូវជាតិ ត​ភ្ជាប់​ពី​បណ្ដា​ខេត្ត​ទាំង​៨​ដែល​រាជរដ្ឋាភិបាល​បាន​បិទ​ខ្ទប់​ត្រូវតែ​ពង្រឹង​គោលដៅ ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ផងដែរ​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ពិសេស​ការ​រីក​រាលដាល​វីរុ​ស​ប្រភេទ​ថ្មី​ដែល​តា ដែល​បាន​នឹងកំពុង​រីក​រាល​ដាល ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង បើទោះបី​មិនទាន់​ចូល​ក្នុ​ង​សហគមន៍​ក៏ដោយ។

គួរ​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​សម្រេច​ដាក់ ឲ្យ​អនុវត្ត បម្រាម​គោចរ​ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ រាល់​ការ​ធ្វើ ចរាចរណ៍ និង រាល់​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅ ចន្លោះ ម៉ោង ៩ យប់ ដល់ ម៉ោង ៣ ភ្លឺ ដោយ​ដោយ​អនុវត្ត​ចាប់ពី​ម៉ោង​២៣​និង​៥៩​នាទី​យប់ ថ្ងៃ ទី ២៩ ខែកក្កដា ដល់ ថ្ងៃ ទី ១២ ខែសីហា ឆ្នាំ ២០២១៕

ដោយ ៖ ​ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម