ព័ត៌មានជាតិ
សុំសោមិនបានប្តីយកកាំបិតបុ័ង តោកាប់ប្រពន្ធ របួស១៥០ថ្នេររួចចាក់ពោះខ្លួនឯង
ជនសង្ស័យជាប្តី ខឹងយកសោរបងផ្ទះពីប្រពន្ធមិនបាន ទាញកាំបិតបុ័ងតោកាប់ទៅលើប្រពន្ធខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ដេរ១៥០ថ្នេរ រួចយកកូនកាំបិតទៅចាក់ពោះខ្លួនឯងចំនួន២កាំបិតបន្ថែមទៀត បណ្ដាលឲ្យរងរបួសដេរ៧ថ្នេរ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង០៧ និង៥៥នាទី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រៀម សុខលី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ចំណែកជនសង្ស័យឈ្មោះ យ៉ុង សុវណ្ណរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក កាំបិតចុងស្រួចចំនួន០២ដើម។

ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យជាមនុស្សមានសតិមិនគ្រប់គ្រាន់(ជំងឺសតិអារម្មណ៍) លុះមកដល់ថ្ងៃខែវេលាម៉ោងកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ(ជាប្ដីនឹងប្រពន្ធ) បាននៅផ្ទះជាមួយគ្នា បន្ទាប់មកជនសង្ស័យបានសូមជនរងគ្រោះយកសោទ្វាររបងផ្ទះ ដើម្បីចាក់សោទ្វារហើយចេញទៅរកម្ដាយនៅកន្លែងធ្វើការងារ ដោយជនរងគ្រោះមិនព្រមឲ្យកូនសោទ្វារ ទើបជនសង្ស័យខឹងក៏ស្រែកឡូឡារករឿង ហើយបានទាត់ជនរងគ្រោះចំនួន០៣ជើង បន្ទាប់មកបានទាញយកកាំបិតមកកាប់ក្បាលជនរងគ្រោះចំនួន០៤កាំបិត និងកាប់ចំដៃស្ដាំចំនួន០១កាំបិត បណ្ដាលឲ្យរងរបួសដេរចំនួន១៥០ថ្នេរ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួចហើយ បានផ្លោះតាមរបងខាងក្រោយផ្ទះរត់ទៅអង្គុយកណ្ដាលវាលស្រែ។


ក្រោយពីសមត្ថកិច្ចទទួលព័ត៌មានពីគ្រួសារជនរងគ្រោះ ភ្លាមនោះបានចុះទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញជនសង្ស័យនៅអង្គុយកណ្ដាលវាលស្រែ បានយកកាំបិតចាក់ពោះខ្លួនឯងចំនួន០២កាំបិតដេរចំនួន០៧ថ្នេរ ហើយសមត្ថកិច្ចចូលទៅឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ដើម្បីបញ្ជូនទៅមន្ទីរពេទ្យព្យាបាល និងសួរនាំចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឧត្តរ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង