Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកស្រែអំបិល ឃាត់ខ្លួនបុរសម្នាក់ ដែលរំលោភប្អូនថ្លៃរបស់ខ្លួន មិនបានសម្រេច

បានផុស

នៅ

(កោះកុង)៖ កងកម្លាំងនគរបាលស្រុកស្រែអំបិល បានឃាត់ខ្លួនជនសង្ស័យវ័យ៥៩ឆ្នាំម្នាក់ ក្រោយរំលោភសេពសន្ថវៈប្អូនថ្លៃស្រីរបស់ខ្លួន មិនបានសម្រេច។ មានបទបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ គង់ មនោម ស្នងការនគរបាលខេត្តកោះកុង កម្លាំងសមត្ថកិច្ចអធិការនគរបាលស្រុកស្រែអំបិល បានបើកប្រតិបត្តិការចុះស្រាវជ្រាវ និងឃាត់ខ្លួនបុរសឈ្មោះ អ៊ុក ភន អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ ឃុំជីខលើ ពីបទចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃរបស់ខ្លួន កាលពីម៉ោង៣ និង៣០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោក ហួន ណុន អធិការនគរបាលស្រុកស្រែអំបិល បានដឹងនៅថ្ងៃទី៣០ ខែកក្កដានេះថា ជនរងគ្រោះឈ្មោះ អ.ណ អាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ។ ករណីចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើងចំណុចក្នុងចំការ តែពុំបានសម្រេចនោះទេ។ បើតាមលោកអធិការនគរបាលស្រុក មូលហេតុដែលនាំឲ្យករណីនេះ ព្រោះនៅពេលជនរងគ្រោះ កំពុងកាប់ព្រៃក្នុងចម្ការ ស្រាប់តែជនសង្ស័យស្ទុះ មកចាប់រំលោភតែម្តង ដោយមានមនុស្សមកទាន់ ធ្វើឲ្យបុរសឈ្មោះ អ៊ុក ភន ភ័យភ្ញាក់ផ្អើលរត់គេចខ្លួនចូលព្រៃបាត់ភ្លាមៗ។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្រ្តីជនរងគ្រោះ កម្លាំងសមត្ថកិច្ចអធិការស្រុក កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យនាំខ្លួនយកមកសាកសួរ និងធ្វើកំណត់ហេតុ។ តាមចម្លើយសារភាព របស់ជនសង្ស័យដែលជាបងថ្លៃ គឺរូបគេ ពិតជាបានចាប់រំលោភ លើជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តកោះកុង ចាត់ការតាមនីតិវិធីបន្ត៕ (ដោយ)៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច២៨ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម