Connect with us

ព័ត៌មានជាតិ

ខេត្តកែប​មាន​កោះ ១២ ថ្ម​ប៉ប្រះទឹក​មួយ ពលរដ្ឋ​លើ​កោះ​រកស៊ី​នេសាទចិញ្ចឹមជីវិត

បានផុស

នៅ

(ខេត្តកែប)៖ ថ្វីត្បិតប្រជុំកោះក្នុងលម្ហសមុទ្រខេត្តកែប មានសភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតាមបណ្តាកោះមួយចំនួន​ ក៏មានប្រជាពលដ្ឋរស់នៅដែលភាគច្រើនប្រកបរបរនេសាទ។ នេះបើតាមការលើកឡើងពីលោក វ៉ៅ សុខា អភិបាលរងខេត្តកែបបានប្រាប់​កម្ពុជា​ថ្មី​នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ៅ សុខា បានបញ្ជាក់ថា ប្រជុំកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប​ កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនមកសិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍន៍នៅលើដែនកោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់​កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ។ លោកបន្តថា ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាកោះខ្លះក៏មានពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទក្នុងសមុទ្រ ហើយរំពឹងទុក​ថាក្នុងចំណោមកោះទាំងនោះ នឹងមានការអភិវឌ្ឍន៍នាពេលខាងមុខនេះផងដែរ។

លោក ចក់ ស៊ីនាថ នាយផ្នែកជលផលដំណាក់ស្តេចនៃ​ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកែប បានប្រាប់ឱ្យដឹងដែរថា ក្នុងដែនសមុទ្រខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះ​ទឹក១ រួមមាន៖ ១-កោះទន្សាយ,២-កោះត្បាល់,៣-កោះស្វាយ,៤-កោះពោធិ៍,៥-កោះម៉ាក់ប្រាង,៦-កោះអាចម៍សេះ​,៧-កោះអង្រ្កង់,៨-កោះស្វាយព្រៃ,៩-កោះហាលត្រី,១០-កោះការ៉ាង,១១-កោះកុក,១២-កោះម្ទេស និងទី១៣-គឺថ្មប៉ប្រះទឹក។

លោកថា ក្នុងចំណោមកោះទាំងអស់ មានកោះមួយចំនួនមានប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក និងមានប្រជាពលរដ្ឋរស់នៅដែលភាគច្រើនប្រកបមុខរបរនេសាទ ដូចជាកោះទន្សាយ កោះស្វាយ កោះពោធិ៍ កោះអាចម៍សេះ និងកោះការ៉ាង​ជាដើម។ ក្រៅពីនោះកោះខ្លះត្រូវបានអភិរក្ស និងកោះមួយចំនួនក៏មានក្រុមហ៊ុនកំពុង​សិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍន៍ផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម