ព័ត៌មានជាតិ
ប្រជានេសាទ ៥ នាក់ ចុះនេសាទខុសច្បាប់ នារដូវបិទនេសាទ អាជ្ញាធរចាប់មកចុះកិច្ចសន្យា
ក្នុងប្រតិបត្តិការចុះល្បាតតាមដងទន្លេមេគង្គ មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននាំខ្លួនអ្នកនេសាទ៥នាក់មកធ្វើកិច្ចសន្យា និងដកហូតយកទូកម៉ាស៊ីនចំនួន៥គ្រឿងមករក្សាទុកជាបណ្តោះអាសន្នដើម្បីឱ្យពួកគាត់ចូលរួមគោរពច្បាប់ជលផលនារដូវបិទនេសាទ។

លោក ស្រីសម វិចិត្រ នាយខណ្ឌជលផលបានបញ្ជាក់ថា ការចុះល្បាតនៅតាមដងទន្លេមេគង្គក្នុងរដូវបិទនេសាទ គឺនៅយប់ថ្ងៃទី ២៨ រំលងអាធ្រាត ឈានចូលថ្ងៃទី ២៩ កក្កដានេះ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល បានឃាត់ខ្លួនអ្នកនេសាទចំនួន ៥នាក់ មិនគោរពច្បាប់ជលផល នៅរដូវបិទនេសាទ នាំគ្នាលួចនេសាទពេលយប់ នៅក្នុងអន្លង់អភិរក្សត្រីមេពូជ មកធ្វើកិច្ចសន្យា បញ្ឈប់ការនេសាទខុសច្បាប់បន្តទៀត។
មន្ត្រីរូបនេះបញ្ជាក់ថា លើកនេះមន្ត្រីគ្រាន់តែដកហូតយកមង-ទូកមករក្សាទុក និងតម្រូវឱ្យធ្វើកិច្ចសន្យា អប់រំតែប៉ុណ្នោះ តែលើកក្រោយបើនៅមិនរាងចាល និងធ្វើការឃាត់ខ្លួនអនុវត្តទៅតាមនិតិវិធីច្បាប់ហើយ។

លោក ស្រីសម វិចិត្រ ក៏អំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវចៀសវាងការប្រើឧបករណ៍នេសាទណាដែលច្បាប់ហាមឃាត់ កុំធ្វើការនេសាទ នៅតាមអន្លង់អភិរក្សត្រីមេពូជដែលកំពុងពងកូន ត្រូវមានឆន្ទៈស្រឡាញ់ធនធានមច្ឆជាតិដែលយើងមាន អន្លង់អភិរក្សទោះរដូវបិទឬបើក ក៏មិនអាចនេសាទបានឡើយ។
លោក វ៉ាន សុខុម តំណាងឱ្យប្រជានេសាទទាំង ៥នាក់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូកបានយល់ព្រមនិងទទួលយកនូវការអប់រំនេះ ហើយនាំគ្នាបញ្ឈប់ការធ្វើនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ ដែលច្បាប់ជលផលហាមឃាត់ទៀតហើយ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ មន្ត្រីខណ្ឌជលផលសហការជាមួយប្រជាសហគមន៏នេសាទ ធ្វើការដកហូត បានមងចំនួន(២.១៥០ម៉ែត្រ) ដកហូតទូកនិងម៉ាស៊ីន៥គ្រឿង អប់រំអ្នកនេសាទ៨០នាក់ និងឱ្យធ្វើកិច្ចសន្យាចំនួន៥នាក់៕

ដោយៈ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ