Connect with us

ព័ត៌មានជាតិ

មន្ត្រី​សាលាខេត្ត បើក​ម៉ូតូ​បុក​រថយន្ត​ដឹក​ស្រូវ​ចត​ចោល រង​របួស​ធ្ងន់​

បានផុស

នៅ

​យុវជន​ជា​មន្ត្រី​បម្រើ​ការងារ​ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ​បាន​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ធុន​ធំ​ ដឹក​ស្រូវ​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ នៅ​វេលា​ម៉ោង​៧​យប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​កោង​ក្នុងភូមិ​តា​គល់ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នគរបាល​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មានឈ្មោះ វ៉ៃ វិ​ន ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ជា​មន្ត្រី​ប្រើ​កា​រងារ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ។​ នគរ​បាល បានបញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ​ជនរងគ្រោះ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មានជ័យ​.1U-2160 ពី​ត្បូង​ទៅ​ជើង​លុះ​បើក​មក​ដល់​ចំណុច​កើត​ហេតុ​ត្រង់​ផ្លូវ​កោង ​ស្រាប់តែ​បើក​ទៅ​បុក​រថយន្ត​ធុន​ធំ​ដឹក​ស្រូវ​ម៉ាក HINO ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 3A-0634 ដែល​ឈប់​ចត​គ្មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​បម្រុង​លើក​ការុង​ស្រូវ​ដាក់​លើ​រថយន្ត​ផ្សេង​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​។

​ក្រោយពី​កើត​ហេតុ ​ត្រូវ​សាច់ញាតិ​បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី ភ្លាមៗ​ផង​ដែរ​។​ ចំណែក​អ្នក​បើក​រថយន្ត​ក្រោយ​កើតហេតុ បាន​រត់​គេច​ខ្លួន​បាត់។​ ម៉ូតូ​និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ជំនាញ យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ​នគរ​បាល​ជំនាញ​បាន​និយាយ​ថា ​មូលហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្តាល​មក​ពី​អ្នក​បើក​រថយន្ត​ឈប់​ចត​លើ​ទ្រូងផ្លូវ​ខាងឆ្វេង​ដៃ​ ជា​ចំណុច​ផ្លូវ​កោង​និង​មិន​មាន​ដាក់​សញ្ញា​សម្គាល់​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​លួចខោអាវរោងចក្រ តែបីថ្ងៃក្រោយត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម