ព័ត៌មានជាតិ
ពលករខ្មែរនៅថៃកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅចៀសវាងការប្រឈម នឹងវិធានការច្បាប់
ក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ សូមកុំធ្វើដំណើរឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវាងការប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភ័ក្ដិ និងក្រុមគ្រួសារ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី៣០ ខែកក្កដានេះបានឱ្យដឹងថា យោងវិធានការបិទខ្ទប់ភូមិសាស្ត្របណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta) និងការរឹតបន្តឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជនក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅកម្ពុជា ក៏ដូចជាយោងលើវិធានការបិទខ្ទប់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ
ដែលកំពុងស្ថិតនៅជាធរមាននៅក្នុងប្រទេសថៃ នោះក្រសួងការងារសូមណែនាំដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដូចខាងក្រោម៖
១-កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា នេះ រហូតដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១។ ប្រសិនបើមានធុរៈចាំបាច់ឬចប់ការងារត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញសូមបងប្អូនមេត្តារង់ចាំរហូតដល់ក្រោយថ្ងៃទី១២ ខែសីហា។
២-ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាមួយក៏ដោយ គឺបងប្អូននឹងត្រូវគេតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្តឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនបងប្អូនពលករគឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃហើយត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ផងដែរ។
៣-ក្នុងរយៈពេលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃនៅរៀងរាល់ម៉ោងធ្វើការ (តាមរយៈទូរស័ព្ទលេខ 092 8050 561 ឬ 094 0925
905 ឬ 062 1413 009 ឬ 086 7999 957)ឬបងប្អូនអាចទំនាក់ទំនងទៅក្រុមការងារស្ម័គ្រចិត្តនៃ“ក្រុមការងារទឹកចិត្តពលករនៅថៃ” (តាមរយៈក្រុមតេឡេក្រាមឈ្មោះ “ជំនួយកូវីដ-១៩ នៅថៃ”https://t.me/helpkhmerinthailand) ដើម្បីស្ថានទូតក៏ដូចជាក្រុមការងារស្ម័គ្រចិត្តពិនិត្យ និងខិតខំស្វែងរកដំណោះស្រាយជូនបងប្អូន។ បងប្អូនពលករគួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសថៃដូចមានក្នុងឧបសម្ព័ន្ធ១ នៃសេចក្តីជូនដំណឹងនេះផងដែរ។
៤-ចំពោះបងប្អូនពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថា ត្រូវទំនាក់ទំនងទៅផ្នែកណា គឺបងប្អូនអាចទទួលការពិគ្រោះយោបល់អំពីការព្យាបាលជំងឺកូវីដ-១៩ តាមរយៈក្រុមតេឡេក្រាមឈ្មោះ “ពិគ្រោះកូវីដ-១៩ នៅថៃ”https://t.me/consultcovidinthailand”ដែលមានក្រុមគ្រូពេទ្យសម្រាប់ផ្តល់ប្រឹក្សាយោបល់បឋម និងមានក្រុមស្ម័គ្រចិត្តដើម្បីផ្តល់កញ្ចប់ថ្នាំព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលជូនបងប្អូនក្នុងករណីចាំបាច់។
ក្រសួងបានបន្តថាបងប្អូនពលករគួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់មន្ទីរពេទ្យ ឬអាជ្ញាធរថៃដែលមានសមត្ថកិច្ចក្នុងការយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដូចមាននៅក្នុងឧបសម្ព័ន្ធ២ នៃសេចក្តីជូនដំណឹងនេះ។
ជាចុងក្រោយក្រសួងសូមបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបជាព័ត៌មាន និងសូមកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវៀងការប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ។
គួរបញ្ជាក់ថាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ពិសេសជំងឺបំប្លែង្មីដែលតារដ្ឋាភិបាលបានសម្រេចបិទការធ្វើដំណើរចេញចូលនៅតាមបណ្តាខេត្តជាប់ព្រំដែនរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩កក្កដារហូតដល់ថ្ងៃទី១២សីហាឆ្នាំ២០២១៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»