ព័ត៌មានជាតិ
ពីស្ដ្រីមេម៉ាយដាំម្ទេស ប្រែក្លាយជាអ្នកដេរអាវរយ ក្រោយផ្ទុះជំងឺកូវីដ
ពីស្ដ្រីមេម៉ាយដាំម្ទេស បានប្រែក្លាយជាអ្នកដេរអាវរយ និងដើម្បីជួយរំលែកមើលចៅខ្លះពីកូន ក្រោយផ្ទុះជំងឺកូវីដ១៩។

នៅក្នុងភូមិដែលធ្លាប់តែមានសភាពអ៊ូអរសំឡេងក្អាកក្អាយ តែពេលនេះបែរជាស្ងាត់ជ្រងំ ហើយបើយើងចូលទៅក្នុងផ្ទះមួយដែលស្ថិតនៅ ភូមិព្រែក យាយហ៊ិន ឃុំ ឬស្សីជ្រោយ ស្រុកមុខកំពូល គេឮសូរតែសំឡេងម៉ាស៊ីនដេរលាន់ឮ លាយឡំនឹងសំឡេង ក្មេងយំផងនោះគឺ ជា អ្នកស្រី ឈឿន វណ្ណី មាន អាយុ៥៨ឆ្នាំ កំពុងដេរខោអាវ រួមទាំងលួងលោមចៅកុំឲ្យយំផង។
អ្នកស្រីបាននិយាយថា ខ្ញុំបានផ្លាស់មុខរបរនេះយូរឆ្នាំហើយ កាលពីមុនខ្ញុំធ្លាប់ដាំផ្លែម្ទេសមែន តែនឿយហត់ណាស់ ព្រោះយើងដាំផងបេះផង ហើយទម្រាំតែផ្លែ ក្រៀមច្រកបាវទៀត គឺថាពិបាកណាស់ ហើយទម្រាំតែមានគេមកទិញជួនកាលគេបញ្ចុះតម្លៃថែមទៀតផង។ តែពេលនេះ អ្នកស្រី ឈឺន វណ្ណី បានផ្លាស់មុខរបរមួយថ្មីទៀត គឺដេរអាវរយ។ ដោយសារពេលនេះកូវីដ១៩ កំពុងយាយីផងទើបអ្នកស្រីបានផ្លាស់មុខរបរមក ដេរអាវរយវិញ។ អ្នកស្រីបានឲ្យដឹងទៀតថា អ្នកស្រីដេរតែអាវទេ គឺដេរនៅផ្ទះ ព្រោះបានមើលចៅផង ដែលចៅទាំងអស់មានដល់៨នាក់ឯណោះ ហើយម្ដាយឪពុកពួកគេបានទៅធ្វើការនៅភ្នំពេញអស់ហើយ។ អ្នកស្រីបញ្ជាក់ថា ខ្ញុំយកអាវមកដេរ១០០០អាវឯណោះ តែសម្រាប់១ថ្ងៃដេរបានតែ ១០០អាវទេ គឺអាវ១គេឱ្យតម្លៃ១០០០រៀលដែរ។


អ្នកស្រីរំឭកឡើងវិញថា កាលពីមុនខ្ញុំយកខោអាវពីភ្នំពេញមកដេរទេ តែដោយសារកូវីដ នៅជាយាយយីនៅឡើយ។ ដូច្នេះខ្ញុំយកអាវមកដេរនៅឃុំរកាកោង។ ដោយឡែកអ្នកស្រី នួន សារីម ជាអ្នកជិតខាងបានបញ្ជាក់ថា ខ្ញុំវិញគ្មានមុខរបរអ្វីក្រៅពីនៅមើលកូន ដែលកំពុងមានជំងឺសរសៃប្រាសាទ។ សព្វថ្ងៃមានតែប្ដីប៉ុណ្ណោះ រត់ម៉ូតូឌុបចិញ្ចឹមគ្រួសារ តែខ្ញុំសុំសរសើរ អ្នក វណ្ណី ជាស្ត្រីមេម៉ាយមែន តែអាចធ្វើការរកស៊ីដើម្បីគ្រួសារបាន៕
អត្ថបទ៖ រុងរឿង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា