Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង Johnson & Johnson របស់អាមេរិក​ចាក់បានកុមារអាយុ ១២-១៧ ឆ្នាំ ឬទេ?

បានផុស

នៅ

នៅថ្ងៃទី ៣០ ខែកក្កដានេះ កម្ពុជាទទួលបានវ៉ាក់សាំង Johnson & Johnson ពាក់កណ្ដាល នៃចំនួន​សរុប​ជាង១លានដូស ដែលជាអំណោយរបស់សហរដ្ឋអាមេរិកតាមរយៈយន្តការកូវ៉ាក់ (COVAX)។

វ៉ាក់សាំង Johnson & Johnson តម្រូវឱ្យចាក់តែ១ដូស ពោលគឺខុសទៅនឹងប្រភេទវ៉ាក់សាំងផ្សេងៗ ដែលតម្រូវឱ្យចាក់២ដូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញចម្ងល់ថា តើវ៉ាក់សាំងប្រភេទនេះអាចចាក់ ឱ្យកុមារ និងយុវវ័យដែលមានអាយុ ១២ ដល់ ១៧ ឆ្នាំ បានដែរឬទេ ស្របពេលដែលកម្ពុជា ហៀបនឹងប្រកាសបើកយុទ្ធនាការចាក់ឱ្យកុមារ និងយុវវ័យនោះ?

ឯកអគ្គរដ្ឋទូតស្ដីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់បញ្ជាក់បានថា វ៉ាក់សាំង Jonhson & Johnson អាចប្រើលើកុមារបានដែរ ឬយ៉ាងណានោះទេ រង់ចាំការប្រកាសរបស់អង្គការសុខភាពពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍ថា នៅប្រទេសមួយចំនួនដែលបានប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែលផលិត​នៅអាមេរិកមួយនេះ ក៏ត្រូវបានគេមើលឃើញពីប្រសិទ្ធភាពខ្លាំងក្លាការ​ពារជំងឺកូវីដ ១៩ និងវីរុស​បំប្លែង​ខ្លួនច្រើនប្រភេទប្រមាណ ៨៥ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម