ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃប្រុសស្រី៧នាក់ លួចឆ្លងដែនចូលកម្ពុជា
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំង សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃប្រុសស្រី ឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា ចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់ នៅចំណុច ផ្លូវឧកញ្ញា សំ ផាន់ណារិទ្ធិ ស្ថិតក្នុងភូមិ/ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីទៀបភ្លឺឈានថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានបញ្ជក់ថា ខណៈដែលកម្លាំងដើរល្បាតតាមបន្ទាត់ព្រំដែនក៏បានជួបជនជាតិថៃ បម្រុងលួចឆ្លងដែនចូលប្រទេសកម្ពុជា ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង។ ក្នុងនាមលោកជាមេបញ្ជាការប្រចាំទិសតែងតែបញ្ជាកម្លាំងគ្រប់គោលដៅល្បាត២៤ម៉ោងលើ២៤ម៉ោង ឲ្យខានតែបានមិនធ្វេសប្រហែសឡើយព្រោះ ខណៈពេលប្រទេសថៃនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។



ក្រោយការឃាត់ជនជាតិថៃប្រុសស្រី ទាំង០៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យនគរបាល អន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធីតាមច្បាប់។ មានការឆ្ងល់និងលើកឡើងថា ហេតុអ្វីបានជាជនជាតិថៃចេះតែលួចឆ្លងកម្ពុជាសំដៅចូលទៅតំបន់ប៉ោយប៉ែត ខណៈដែលកាស៊ីណូក៏បានបិទហើយព្រំដែនក៏បានបិទនិងរឹតបន្តឹង៕
អត្ថបទ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី