Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត សម្រេចបិទការចេញចូលផ្សារស្រុកកំពង់ត្រាច បណ្តោះអាសន្ន

បានផុស

នៅ

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានសម្រេចបិទការចេញចូល និងផ្អាកការលក់ដូរក្នុងផ្សារស្រុកកំពង់ត្រាច ជាបណ្តោះអាសន្ន រយៈពេល១សប្តាហ៍ បន្ទាប់ពីរកឃើញមានប្រជាពលរដ្ឋ និងអាជីវករជាច្រើនបានឆ្លងជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ចេញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩  គ្រប់គ្រងបានលឿន និងកាត់ផ្កាច់ខ្សែច្រវាក់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាន់ពេល រដ្ឋបាលខេត្តកំពត សម្រេចបិទការចេញ-ចូល និងផ្អាកការលក់ដូរជាបណ្តោះអាសន្នក្នុងផ្សារកំពង់ត្រាច ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេចនោះ ក៏បានបញ្ជាក់ដែរថា ការបិទផ្អាកនេះដោយសារតែមានបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត សូមបានណែនាំដល់ លោក លោកស្រី ជាអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋក្នុងភូមិ-ឃុំទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព​ខ្ពស់បំផុត៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម