Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង​ មាន ៥ ចំណុច​លើស​គេ សូម្បី​កំពង់សោម​ក៏​មិន​អាច​មក​ប្រជែង​បានដែរ

បានផុស

នៅ

កោះកុងដូចជាដែនកោះដាច់សង្វែងកណ្តាលសមុទ្រ ដែលគ្រប់គ្នាបានត្រឹមស្រមៃតែពិបាកធ្វើដំណើរទៅដល់កាល​ពី ២០​ឆ្នាំ​មុន។ ក្រោយផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួច ធ្វើឲ្យខេត្តសមុទ្រ​មាន​ព្រំដែន​គោក​ត​ភ្ជាប់​ជាមួយ​ជាប់ថៃនេះ មានការអភិវឌ្ឍ និងក្លាយជាឋានសួគ៌អ្នកទេសចរពនេរចរ​ចូលចិត្ត​​ធម្មជាតិ​។ ខេត្តដ៏សំបូរធនធាននេះ មានធម្មជាតិដ៏ស្តុកស្តម្ភជាមួយសមុទ្រឈើ​យ៉ាង​ខៀវ​ស្រងាត់ នៅម្ខាងមានភ្នំ នៅម្ខាងមានសមុទ្រ រួមទាំងមានកោះជាច្រើនមិនទាន់មានការបំពុល​។

ខេត្តកោះកុង​ មាន ៥ ចំណុច​ពិសេស ដែល​ខេត្តជាច្រើនមិនអាចប្រជែងបាន។

ខេត្តមានឆ្នេរសមុទ្រវែងជាងគេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំងបួន (ព្រះសីហនុ កំពត កែប និងកោះកុង) ខេត្ត​កោះកុង​មាន​ឆ្នេរសមុទ្រប្រ​វែង​ជាង ២០៦ គីឡូម៉ែត្រ ​​​វែង​ជាង​បណ្តា​​ខេត្ត​តំបន់ឆ្នេរ​ផ្សេង​ទៀត​ ខណៈប្រទេស​កម្ពុជា​មាន​ឆ្នេរ​សមុទ្រ​សរុប​ប្រវែង​​ ៤៤០ គីឡូម៉ែត្រ។

មាន​កោះធំជាងគេក្នុងដែន​សមុទ្រកម្ពុជា

កោះកុងមាន​ទំហំ​ ១០៣ គីឡូម៉ែត្រការ៉េ ជា​កោះដ៏​ធំជាង​គេ​បំផុត​ក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា ដែលមានទីតាំងនៅ​ខេត្តកោះកុង​។ នៅលើកោះ មានទឹកជ្រោះ ១០ កន្លែង រួមទាំងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតចំនួន ០៦ កន្លែង សម្រាប់​ភ្ញៀវ​ទៅ​កម្សាន្ត។

មានតំបន់អភិរក្សដែនជម្រកសត្វព្រៃធំលំដាប់លេខពីរនៅអាស៊ី

តំបន់អភិរក្សដែនជម្រកសត្វព្រៃពាមក្រសោបក្នុង​ខេត្តកោះកុង គ្រប់ដណ្តប់លើផ្ទៃដីទំហំ​ ៤.៦៧២,៦១ ហិកតា ជាប់លំដាប់​ទីពីរ​នៅ​តំបន់អាស៊ី។ តំបន់ព្រៃកោងកាងធំជាងគេនៅក្នុងប្រទេសកម្ពុជា​ ក្នុង​មួយ​ឆ្នាំទាក់ទាញ​​ភ្ញៀវ​ទេសចរទៅកម្សាន្ត​​រាប់ម៉ឺននាក់។

មានវារីអគ្គិសនីច្រើនជាងគេ

វារីអគ្គិសនីចំនួន ៧ កន្លែងត្រូវ​បាន​សាងសង់ក្នុងប្រទេស​កម្ពុជា ​ក្នុងនោះមាន ៣ កន្លែងស្ថិតនៅក្នុងខេត្តកោះកុងគឺវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម (៣៣៨ មេហ្គាវ៉ាត់) វារីអគ្គិសនីគិរីរម្យ ៣ (១៨ មេហ្គាវ៉ាត់) និងវារីអគ្គិសនីស្ទឹងតាតៃ (កម្លាំង ២៤៦ មេហ្គាវ៉ាត់)។

ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ

ស្ពានកោះកុង ដែល​មាន​ប្រវែង ១​ ៩០០ ម៉ែត្រ បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០២ ត​ភ្ជាប់ទៅ​ច្រក​ចាំយាម​ព្រំដែន​ខ្មែរថៃ​ ដែលជាប់ជា​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម