Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កណ្ដាល ចុះ​សួរ​សុខទុក្ខ​កម្មករ​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

បានផុស

នៅ

​​​លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទ​ក្រហមកម្ពុជា​ខេត្ត​កណ្ដាល នា​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់កម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់​កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ឥដ្ឋ​បុក​រថយន្ត​ដឹក​កម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។

លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ​តែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទ​ក្រហម​នៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេល​វេលា ជាក់ស្ដែងបងប្អូនកម្មករកម្មការិនីជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាលនេះតែម្ដង។

សូម​បញ្ជាក់​ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦និង៤០នាទី នៅចំណុចភូមិ​កំពង់​ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ​រថយន្តម៉ាកHyundai ធុនដឹកទំនិញ​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B 0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ​ក្នុងទិសដៅពីជើង មកត្បូង បានបុកគូទរថយន្ត​ឈប់នៅ​ចិញ្ចើម​ផ្លូវ​រង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ បណ្ដាលឱ្យមានអ្នករងរបួស ចំនួន០៨នាក់ របួសធ្ងន់ចំនួន ៧នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែកស្រុកខ្សាច់កណ្ដាល។ នៅពេលនោះរថយន្តបង្ក​ ​បាន​រេ​ចង្កូត​មក​បុក​ម៉ូតូមួយគ្រឿងទៀត ដែលបើក​បញ្ច្រាស​ទិសគ្នា បណ្ដាល​ឲ្យអ្នកបើកម៉ូតូស្លាប់​ភ្លាមៗនៅកន្លែងកើត​ហេតុ​តែម្ដង។

សូមបញ្ជាក់ថា អំណោយដែលសាខា បានផ្តល់ជូនក្នុងម្នាក់ ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ឃីប ១កញ្ចប់ ម៉ាស ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ២០ម៉ឺនរៀល។ ដោយឡែកគ្រួសារសព ទទួលបានអង្ករ ៥០គីឡូក្រាម ,មី ២កេស ,ត្រីខ ២០កំប៉ុង ,ឃីត ១កញ្ចប់ ,ទឹកសុទ្ធ ២កេស ,ទឹកផ្លែឈើ ២កេស ,ម៉ាស ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ១លានរៀល៕
 
អត្ថបទ ៖ មុនី
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ណានណាន
ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាកំប្លែង ស្រីអុីត ហួសចិត្តខ្លាំង ក្រោយស្ត្រីម្នាក់តិះដៀលប្រាប់ឱ្យប្រដៅកូនស្រី

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជា-ឡាវ ឯកភាពបង្កើនល្បឿនបង្ក្រាបគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសអនឡាញឆ្លងដែន និងការផ្ទេរទណ្ឌិត

ព័ត៌មានជាតិ១០ នាទីutes មុន

​ក្រុង​បាត់ដំបង​ បើកសម្ពោធ​ដំណើរការ​ផ្សារចុងសប្តាហ៍ មាន​លក់ផលិតផល​ចម្រុះ​​ជា​ស្នាដៃ​ក្នុងស្រុក

ព័ត៌មានជាតិ៣២ នាទីutes មុន

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍ ៨ចំណុច  ដើម្បីគាំទ្រសាលារៀនគោលដៅ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ជួបកងទ័ពក្នុងស្រុកគិរីវង់ រដ្ឋមន្ត្រីការពារជាតិ ណែនាំឱ្យបង្កើនកិច្ចសហការល្អជាមួយប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទីបំផុត​ នាយករដ្ឋមន្ត្រីថៃ ផែថង​ថាន​ រួច​ផុត​ពី​ការ​បោះឆ្នោត​ដកសេចក្តីទុកចិត្ត​​របស់​សភា​

Sokha Hotels

ព័ត៌មានពេញនិយម