ព័ត៌មានជាតិ
រង្វាន់ធំ $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយទាំងស្រុងក្នុងពេលលំបាកនាសម័យកូវីដ19
កំពង់ឆ្នាំង ៖ ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $10,000។ អ្នកនាង នួន ស្រីល័ក្ខ បាននិយាយថា “វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ។”

អ្នកនាង នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ អ្នកនាងបាននិយាយថា “ខ្ញុំនិងប្តីរបស់ខ្ញុំបានផ្លាស់មកនៅភ្នំពេញហើយបច្ចុប្បន្នរស់នៅភ្នំពេញដើម្បីបើកកន្លែងលក់ចាប់ហួយ។ អ្នកនាង ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រំភើបរីករាយទាំងទឹកភ្នែកថា “ខ្ញុំនិងប្តីខ្ញុំចូលចិត្តពិសា គោជល់ រាល់ថ្ងៃព្រោះវាបានជួយជំរុញឲ្យពួកយើងមានចិត្តខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅនៃក្តីសុបិនរបស់យើង។” អ្នកនាងបន្ថែមទៀតថា “នៅក្នុងកំឡុងពេលលំបាកនាសម័យកូវីដ19 នេះ ក្នុងនាមជាអ្នកលក់ចាប់ហួយមួយរូបយើងពិតជាជួបបញ្ហាច្រើនណាស់ព្រោះអ្នកទិញកាន់តែតិចទៅៗ។ យើងរកប្រាក់ចំណេញបានតិចតួចណាស់។ ខ្ញុំនិងប្តីខ្ញុំគេងមិនលក់ស្ទើររាល់យប់ ហើយយើងតែងតែពិភាក្សាគ្នាដើម្បីរកដំណោះស្រាយធ្វើម៉េចឱ្យការលក់ដូររបស់យើងនៅតែបន្តទៅមុខបានទៀត។ ថ្ងៃមួយខ្ញុំបានគាស់ក្រវិលកំប៉ុង គោជល់ ឱ្យប្តីខ្ញុំដើម្បីជំរុញនូវការតស៊ូរបស់គាត់។ ខ្ញុំធ្លាប់ឮថាលេខ 8 ខ្ទង់នៅលើក្រវិលកំប៉ុង គោជល់ អាចឈ្នះរង្វាន់ធំរាល់ថ្ងៃ ដូច្នេះខ្ញុំក៏ប្រញាប់ទៅមើលក្នុង Facebook Page: Red Bull Cambodia ហើយខ្ញុំបានឃើញថាលេខ 8 ខ្ទង់របស់ខ្ញុំដូចគ្នានឹងលេខ 8 ខ្ទង់ដែលឈ្នះរង្វាន់ធំបំផុតពី គោជល់ លេខសំណាង 2021។ ខ្ញុំស្ទើរតែមិនជឿនឹងភ្នែក ដូច្នេះទើបខ្ញុំចូលទៅកាន់ https://www.rbluckynumber.com/ ដើម្បីមើលឱ្យប្រាកដមុននឹងខ្ញុំទៅប្រាប់ប្តីខ្ញុំ ហើយខ្ញុំបានឃើញថា ខ្ញុំពិតជាត្រូវរង្វាន់ធំបំផុតពីគោជល់ពិតប្រាកដមែន។ ខ្ញុំបានរត់ទៅរកប្តីខ្ញុំដោយរំភើបរីករាយដើម្បីឲ្យប្តីជួយមើលគ្នា ហើយគាត់បានបញ្ជាក់ថា យើងពិតជាឈ្នះរង្វាន់ធំបំផុត $10,000 ពីគោជល់លេខសំណាងពិតប្រាកដមែន។ យើងបានឱបគ្នាយំដោយក្តីរំភើបរីករាយបំផុត។ យើងមិននឹងស្មានដល់ទេថាយើងអាចមានសំណាងធំបែបនេះក្នុងជីវិតរបស់យើង។ គោជល់លេខសំណាង បានផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងធ្វើឱ្យជីវិតកាន់តែសើរឡើង ហើយឥឡូវនេះយើងអាចដោះស្រាយបញ្ហាលំបាកជាច្រើននៅក្នុងពេលលំបាកសម័យកូវីដ 19 នេះ។ យើងនឹងពង្រីកការរកស៊ីរបស់យើងឱ្យកាន់តែធំ ហើយសុបិនយើងឥឡូវនេះបានក្លាយជាការពិត។”

គោជល់ (ក្រុមហ៊ុនថៃ) បានយល់យ៉ាងច្បាស់ពីភាពលំបាករបស់អតិថិជនទាំងអស់ក្នុងងសម័យកូវីដ 19 នេះ។ លោក មាន សំអុល នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនគោជល់ បានមានប្រសាសន៍ថា “នៅឆ្នាំ 2021 យើងបានបង្កើតប្រូម៉ូសិនថ្មីដើម្បីផ្តល់រង្វាន់ទ្វេដងដល់អតិថិជន យើងហៅប្រូម៉ូសិននេះថា គោជល់ លេខសំណាង 2021។” រាល់ក្រវិលកំប៉ុងគោជល់ទាំងអស់សុទ្ធតែមានតម្លៃ។ ប្រសិនបើលោកអ្នកមិនបានឈ្នះរង្វាន់នៅលើក្រវិលកំប៉ុងគោជល់ លោកអ្នកនៅតែមានឱកាសឈ្នះរង្វាន់ទៀតពីប្រូម៉ូសិនគោជល់លេខសំណាង 2021។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ 077 599 859 ឬគ្រាន់តែចូលទៅកាន់ https://www.rbluckynumber.com/៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ