Connect with us

ព័ត៌មានជាតិ

បើ​គ្មាន​បណ្តឹង​ទេ គ​.​ជ​.​ប នឹង​ផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត​ផ្លូវការ ក្រុង​បូកគោ នៅ​ថ្ងៃទី​១ ខែសីហា ខាងមុខ​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹងធ្វើ​ការផ្សព្វផ្សាយ​ល​ទ្ធ​ផល​ផ្លូវការ នៃ​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ខេត្តកំពត នៅ​ថ្ងៃទី​១ ខែសីហា ខាងមុខ នេះ​បើតាម​ការបញ្ជាក់​របស់ គ​.​ជ​.​ប នៅ​ល្ងាច​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១​នេះ បានរៀបចំ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លទ្ធផល នៃ​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត ហើយ​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នេះ មានការ​ចូលរួម​ពី អ្នកសារព័ត៌មាន និង​តំណាង​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ចំនួន​៤ រួមមាន​៖ ទី​១- គណបក្ស​សញ្ជាតិ​កម្ពុជា ទី​២- គណបក្ស​យុវជន​កម្ពុជា ទី​៣- គណបក្ស​ប្រជាជន​កម្ពុជា ទី​៤- គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​ជា​លទ្ធផល នៃ​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​ឡើងវិញ មិនបាន​រក​ឃើញ​នូវ​កំហុស​ណាមួយ​ពាក់ព័ន្ធ នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​បានបញ្ជាក់​ក្នុង​តារាង​បូកសរុប​លទ្ធផល បណ្តោះអាសន្ន នៃ​ការបោះឆ្នោត (​ទ​.១១១០​ស​) និង​កំណត់ហេតុ​បូកសរុប​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត (​ទ​.១១១១​ស​) និង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត (​ទ​.១១១៤​ស​) ឡើយ។

សូម​បញ្ជាក់​ថា គ​.​ជ​.​ប មាន​យន្តការ​ត្រួតពិនិត្យ​ជាច្រើន​ដំណាក់កាល មុននឹង​ចេញផ្សាយ​លទ្ធផល នៃ​ការបោះឆ្នោត​ផ្លូវការ ដើម្បី​ជៀសវាង​ការភាន់ច្រឡំ នាំឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​អ្នកបោះឆ្នោត​។

យោង​តាម​ប្រតិទិន នៃ​ការបោះឆ្នោត ប្រសិនបើ​គ្មាន​បណ្តឹង​ទាក់ទង​នឹង​លទ្ធផល​បណ្តោះអាសន្ន​នោះទេ គ​.​ជ​.​ប នឹងធ្វើ​ការ​ផ្សព្វផ្សាយ​ល​ទ្ធ​ផល​ផ្លូវការ នៃ​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១​ខាងមុខ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៩ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៥១ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម