Connect with us

ព័ត៌មានជាតិ

ស្ថាន​ឯកអង្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ទ្បេ​ស៊ី ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​ចាក់​វ៉ាក់សាំង

បានផុស

នៅ

ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជូនដំណឹង​ដល់​ពលរដ្ឋ ពលករ​-​ពល​ការិនី​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង អាច​ទៅ​ចាក់​បាន ទោះបី​មិន​ស្របច្បាប់​ក៏ដោយ​។

​បើ​តាម​ស្ថានទូត រដ្ឋាភិបាល​ម៉ាឡេស៊ី​បានសម្រេច​អនុញ្ញាត​ឲ្យ​ជនបរទេស​គ្មាន​ឯកសារ​ស្របច្បាប់​ទាំងអស់ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ឡើង​ទៅ កំពុង​រស់នៅ​ទីក្រុង​តូ​ឡា​ឡាំ​ពួ និង​រដ្ឋ Selangor ហើយ​មិនបាន​ចុះឈ្មោះ​ចាក់​វាក់​សាំង​តាមរយៈ MySejahtera: App: អាច​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​បាន ដោយ​ឥត គិតថ្លៃ ដោយ​មិនចាំបាច់​ធ្វើការ​ណាត់ជួប​ជាមុន នៅតាម​មណ្ឌល​វ៉ាក់សាំង​ជាង​៥០ កន្លែង ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​រដ្ឋ Selangor ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ តទៅ ដែល​ក្រុមការងារ​បច្ចេកទេស​ទ​ទួល​បន្ទុក​ការចាក់​វ៉ាក់សាំង​នឹង​ផ្ដល់​បញ្ជី​ឈ្មោះ មណ្ឌល​វ៉ាក់សាំង​នៅពេល​ក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន និង​កំពុង​សហការ​ជាមួយ​អង្គការ​ក្នុងស្រុក​នានា ដើម្បី​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ចល័ត នៅ​តាម​ទីតាំង ដែល​ជនបរទេស​គ្មាន​ឯកសារ​ស្របច្បាប់​កំពុង​រស់នៅ​ផងដែរ​។

ដើម្បី​ជួយ​សម្របសម្រួល​ដល់​ការរៀបចំ​ចាក់​វ៉ាក់សាំង​នេះ ស្ថានទូត​សហការ​ជាមួយ​អង្គការ​ក្នុងស្រុក សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្មាន​ឯកសារ​ស្នាក់នៅ​ស្របច្បាប់​ទាំងអស់ ចុះឈ្មោះ​ជាមួយ តំណាង​ស្ម័គ្រចិត្ត​របស់​ស្ថានទូត​នៅតាម​តំបន់​មួយចំនួន​ដូចជា​៖

​ទី​១. អ្នករស់នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ តំបន់ Kang តំបន់ Kapar និង Puchong ចុះឈ្មោះ​ជាមួយ លោក Mat Halim (​លេខ​ទូរ​សព្ទ 0129752523)​។​

​ទី​២. អ្នករស់នៅ​តំបន់ Kamping Delek ចុះឈ្មោះ​ជាមួយ​លោក Ab Rahman (​លេខ​ទូរ​សព្ទ 0165524413)​។​

​ទី​៣. អ្នករស់នៅ​តំបន់ Serdang តំបន់ Banting, តំបន់ Sijangkang:​តំបន់ Kajang និង​តំបន់ Salak Tingg ចុះឈ្មោះ​ជាមួយ​លោក Ahmad Nazri Bin Abdullah (​លេខ​ទូរ​សព្ទ 0129800242 (WhatsApp) ឬ 01133678232)​។​

​ទី​៤. អ្នករស់នៅ​តំបន់​Sungai Bulon តំបន់ Rawang ចុះឈ្មោះ​ជាមួយ លោក Abrahman Riduan (​លេខ​ទូរ​សព្ទ 0133740304) លោក Saufi Bin Abd Wahab (​លេខ​ទូរ​សព្ទ 0107776782) និង​លោក Ihsan Bin Dahlan (​លេខ ទូរ​សព្ទ 0162861499)​។

ចំពោះ​អ្នក​ដែល​មិន​រស់​នៅ​ក្នុង​តំបន់ ដែល​បាន​រៀបរាប់​ខាងលើ ត្រូវ​ទំនាក់ទំនង​ទៅ​តំណាង​ស្ម័គ្រចិត្ត របស់​ស្ថានទូត ដែល​នៅ​ជិត​តំបន់ ដែល​ខ្លួន​រស់នៅ​ជិត​បំផុត​។ ជាមួយគ្នា​នោះ ស្ថានទូត​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ពលករ​-​ពល​ការិនី​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន និង​ជួយ​ផ្សព្វផ្សាយ​បន្ត ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ២ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម