Connect with us

ព័ត៌មានជាតិ

អ្នកល្មើស បម្រាមគោចរ នឹងត្រូវ ផាកពិន័យ ២០ម៉ឺនរៀលសម្រាប់ម៉ូតូ និងរថយន្ត ១លាន រៀល

បានផុស

នៅ

ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តការផាកពិន័យ ចំពោះអ្នកល្មើសបម្រាមគោចរ តាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត គ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូន ទៅតុលាការ​ ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ នៅតាមគោលដៅត្រួតពិនិត្យមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីពេញ ដើម្បីជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌអនុវត្តការងារនេះ ឲ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានបញ្ជាក់ថា ការអនុវត្តនូវវិធានការ បម្រាមគោចរខាងលើនេះ ធ្វើឡើងក្នុងគោល​បំណង ដើម្បីទប់ស្កាត់ឲ្យបាន នូវការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា។ លោក​ថា ដោយគិតពីសុខភាព និងអាយុជីវិតប្រជាពលរដ្ឋនោះ គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច​តេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាល​ដាល នៃជំងឺកូវីដបំប្លែងថ្មីនេះ។

ទទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីសម្រេច ដាក់ចេញនូវបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននឹងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលល្មើសនឹងបម្រាមនេះ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យ ចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្ត ត្រូវផាកពិន័យ ចំនួន១ លានរៀល ហើយគោលដៅ ដែលដាក់ត្រួតពិនិត្យ ក្នុង១ខណ្ឌៗ មានចំនួន២គោលដៅ សរុប១៤ ខណ្ឌ ស្មើនឹង២៨គោលដៅ។ ប៉ុន្តែ អាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។

សូមជម្រាបថា នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១១យប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក បឹងកេងកង មាន ជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខ៕ (ដោយ)៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៣៩ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម