ព័ត៌មានជាតិ
តើប្រទេសណាខ្លះ ចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារ?
បើយោងតាមឯកសារស្រាវជ្រាវរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដរបស់ប្រទេសកម្ពុជា រហូតមកដល់ពេលនេះមានប្រទេសជាច្រើននៅក្នុងពិភពលោក កំពុងដំណើរការ ឬត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកុមារ-យុវវ័យ ដើម្បីបញ្ឈប់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ក្នុងចំណោមប្រជាជនទាំងអស់។
ក្នុងការស្រាវជ្រាវ មានប្រទេសនៅអឺរ៉ុប អាមេរិកខាងជើង អាមេរិកខាងត្បូង និងប្រទេសនៅតំបន់អាស៊ីមួយចំនួនបានចាប់ផ្តើមបើកយុទ្ធនាការ ឬត្រៀមដំណើរការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ ដោយលើកហេតុផលផ្សេងៗ។
បែលហ្សិក និងដាណឺម៉ាក៖ ហេតុផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកុមារ-យុវវ័យ ដើម្បីរួមចំណែកបង្កើនអត្រាទទួលបានវ៉ាក់សាំងក្នុងប្រជាជនទូទៅ ដើម្បីសម្រេចបានភាពស៊ាំក្នុងសហគមន៍។
កាណាដា៖ ហេតុផលគឺដើម្បីកាត់បន្ថយការរាលដាលនៃការចម្លងមេរោគកូវីដ-១៩ ពីមនុស្សម្នាក់ទៅ ម្នាក់ទៀត និងជួយគ្រប់គ្រងការរាតត្បាតជាសកល ដោយបញ្ឈប់ការចម្លងក្នុងរង្វង់ក្រុមមនុស្សវ័យជំទង់។
ប្រទេសចិន និងដែនដីហុងកុង៖ ដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំង ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។
ឈីលី៖ បង្កើនអត្រាគ្របដណ្តប់នៃការទទួលបានវ៉ាក់សាំង។
ឥណ្ឌូនេស៊ី៖ កាត់បន្ថយអត្រាមរណភាពកុមារ បណ្តាលមកពីការកើនឡើងករណីកូវីដ-១៩យ៉ាងគំហុក។
ហ្វាំងឡង់៖ ផ្តល់អាទិភាពទី១ ដល់ក្មេងៗ ដែលមានហានិភ័យខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យនៃការឈឺ និងស្លាប់។ ចូលរួមបំពេញបន្ថែម សម្រេចគោលដៅចម្បងនៃការចាក់វ៉ាក់សាំង រួមមាន៖ បន្ថយភាពធ្ងន់ធ្ងរនៃជំងឺបណ្តាលមកពីកូរីដ-១៩ ស្លាប់មុនអាយុ ការពារ ដំណើរការមុខងារនៃប្រព័ន្ធសុខាភិបាល។ បន្ទរបន្ថយការរឹតបន្តឹងលើសកម្មភាពកុមារ ដូចជាការជួបជុំគ្នា សកម្មភាពកម្សាន្ត ទៅសាលារៀន ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពកុមារ។
អេស្ប៉ាញ៖ការពារក្មេងៗពីការឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទដែលតា។
អ៊ីស្រាអ៊ែល៖ ធ្លាប់មានបទពិសោធន៍នៃឆ្លងយ៉ាងគំហុកក្នុងចំណោមប្រជាជនវ័យក្មេង ការពារកុំឱ្យមានការឆ្លងរាលដាលដល់ក្រុមវ័យចំណាស់ និងក្រុមប្រជាជនមានហានិភ័យខ្ពស់។
ណូវែលហ្សេឡង់៖ ក្មេងៗអាចចម្លងមេរោគទៅក្រុមប្រជាជនមានហានិភ័យខ្ពស់ និងក្រុមមនុស្សដែលមិនអាចទទួលវ៉ាក់សាំងដោយសារមូលហេតុសុខភាព។ ការពារក្មេងៗ ពីបញ្ហាសុខភាពរយៈពេលយូរអង្វែង។
ម៉ាល់តា៖ ក្នុងគ្រួសាររស់នៅជិតស្និទ្ធជាមួយគ្នា ការចាក់វ៉ាក់សាំងឱ្យក្មេងៗគឺជាការចាំបាច់ដើម្បីការពារមនុស្សចាស់ក្នុងគ្រួសារ។ ក្មេងៗ ជារឿយៗ សិក្សានៅបរទេស ដូច្នេះការចាក់វ៉ាក់សាំងឱ្យពួកគេអាចជួយការពារការនាំវីរុសបំប្លែងខ្លួនប្រភេទថ្មីចូលក្នុងប្រទេស។
ប្រទេសកម្ពុជា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារពីអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ។ យុទ្ធនាការនេះនឹងចាប់ផ្តើមនៅរាជធានីភ្នំពេញ និងបន្តដល់ខេត្តក្រុងផ្សេងៗទៀត ដែលប៉ាន់ស្មានមានកុមារពីអាយុ ១២ ឆ្នាំ និងយុវជនក្រោមអាយុ ១៨ ឆ្នាំ ចំនួន ២ លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងការពារ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក