Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​កំពង់ចាម បាន​ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​ បន្ថែម​ទៀត

បានផុស

នៅ

​អាជ្ញាធរខេត្ត​កំពង់ចាម បាន​និង​កំពុង​​ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩​បន្ថែមទៀត ខណៈមានកា​រឹតបន្តឹង​វិធាន​សុខាភិ​បាល​និង​ស្រាវជ្រាវ​រក​ឃើញ​អ្នកមាន​វិជ្ជមាន​ជា​បន្តបន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ​បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​ត្រៀម​រៀបចំ​ធ្វើ​ជា​កន្លែងពិនិត្យព្យាបាល​អ្នក​ជំងឺ​កូ​វីដ១៩ និង​ត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក បន្ថែមទៀត។

​ក្នុងនោះដែរ អាជ្ញាធរខេត្តក្រោមការដឹកនាំ​ពីឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានសម្រេច​ត្រៀម​យក​ទីតាំង ឃ្លាំង​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ស្ថិតនៅ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម សម្រាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ឬ​ជា​កន្លែង​ព្យាបាល​បាល​អ្នកជំងឺ​កូវ​ដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ខេត្តកំពង់ចាម ទីតាំង​ឃ្លាំង​រោងចក្រមួយ​កន្លែង ស្ថិតក្នុង​ស្រុក​កងមាស​, ទីតាំង​ឃ្លាំង​រោងចក្រមួយកន្លែង ក្នុងស្រុក​កំពង់សៀម​មួយ​កន្លែង​ទៀត បន្ថែម​លើ​ទីតាំង​គរុកោសល្យ​ភូមិភាគ ប្រសិន​បើ​មាន​ប្រជាពលរដ្ឋ​រក​ឃើញ​មាន​វីរុស​កូ​វីដ​-១៩​បន្តបន្ទាប់ទៀត​។

​ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរខេត្ត​កំពង់ចាម ស្នើ​និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប​ង្កើន​ការប្រុងប្រយ័ត្ន និង​ចេះ​អនាម័យ បើ​ទោះបី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​រួច​ក៏​ដោយ សូម​បន្ត​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល «៣​ការពារ និង ៣​កុំ​» ជាពិសេស​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស កា​រលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​ឲ្យ​បាន​ញឹកញាប់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃ​ការឆ្លង​រាលដាល នៃ​វីរុស​កូ​វីដ១៩ បម្លែង​ថ្មី ប្រភេទ​ដែល​តា (Deilta) កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ចូលក្នុង​សហគមន៍​យើង​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម