Connect with us

ព័ត៌មានជាតិ

យប់ដំបូងសមត្ថកិច្ចឃាត់យានយន្តល្មើសបម្រាមគោចរបានជាង១៦០គ្រឿង​

បានផុស

នៅ

​​លោកវរសេនីយឯក សាន​ សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី៣១ ខែ​កក្កដានេះ​ថា​ ចាប់ពី​ម៉ោង​៩​យប់​ថ្ងៃទី​៣០ ​ដល់​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​៣១​ ខែកក្កដា​នេះ​សមត្ថកិច្ចចម្រុះ​បានធ្វើ​ការឃាត់​ជន​យានយន្ត​ដែល​ល្មើ​សនឹង​បម្រាម​គោចរ​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន​១៦៤​គ្រឿង ក្នុងនោះម៉ូតូ​ចំនួន​១១៨​គ្រឿង​ និង​រថយន្ត​ចំនួន​៤៦​គ្រឿង​។​ប៉ុន្តែ​មិនមាន​ឃាត់​មនុស្ស​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​ក្នុងចំណោម​យានយន្ត​ទាំងនោះ​សមត្ថកិច្ច​បានធ្វើការ​ផាកពិន័យ​រួច​រាល់​បាន​ចំនួន​២២​គ្រឿង​ ក្នុងនោះ​រថយន្ត​ចំនួន​១៤​គ្រឿង​ និង​ម៉ូតូ​ចំនួន​៨​គ្រឿង​និង​នាំយកមក​រក្សាទុក​នៅ​កន្លែង​សមត្ថកិច្ច​រថយន្ត​ចំនួន​៣៧​គ្រឿង​និង​ម៉ូតូ​ចំនួន​៣៧​គ្រឿង​ហើយក្រៅពីនេះ​បានធ្វើ​ការណែនាំ​ និង​អប់រំ​គាត់​។​

លោក​បាន​បន្តទៀតថា​ នៅ​ថ្ងៃទី​១​នៃ​ការអនុវត្ត​ទៅលើ​វិធានការ​របស់​សាលា​រាជធានី​ភ្នំ​ពេញ​នេះ​ឃើញថា​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​យល់ដឹង​ច្រើន​និង​បាន​ចូលរួមអនុវត្ត​ទៅតាម​ការ​ណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ មាន​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​ដែល​នៅ​ល្មើស​និង​បំពានការហាមឃាត់​នេះ​។​

លោក​បាន​បន្ថែមថា «​សម័យ​ការ​នេះហើយ​ មិន​មែន​ពួកគាត់​មិនដឹង​ទេ​ គឺ​គាត់​មិនបាន​ចូលរួម​អនុវត្ត​តែម្តង​ធម្មតា​ការផ្សព្វផ្សាយ​មាន​ទាំង​អស់ទាំង​ផ្សព្វផ្សាយ​ផ្ទាល់តាម​បណ្តាញ​សង្គម​យើង​ឃើញ​ហើយ​គ្រប់​ផេក​ស្ថាប័ន​សារ​ព័ត៌មាន​ គឺមាន​ផ្សាយ​ច្បាស់​ណាស់​ទាំង​សារាចរណ៍​ណែនាំ​របស់​រដ្ឋាភិបាល ក៏ដូចជា​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​។​ ម្យ៉ាងទៀត​បម្រាម​គោចរ​នេះ ​មិន​មែន​ជា​រឿង​ថ្មី​នោះទេ ​គឺ​យើង​ធ្លាប់បាន​អនុវត្ត​ដែរ​ ដូចនេះ​គាត់​គួរតែ​យល់​ហើយ​»​។​

លោក​សង្ឃឹមថា​ នៅ​យប់​នេះ ​ឬ​យប់​ជា​បន្តបន្ទាប់​ទៀត ​ចំនួន​ពលរដ្ឋ​ដែល​ល្មើស​នឹង​កាន់តែមាន​ការថយចុះ​ជា​បន្តបន្ទាប់​ទៀត ​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា ​ពិ​សេស​វីរុស​បំប្លែង​ថ្មី​ដែល​តា​ដែលមាន​ការចម្លង​លឿន​និង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ច្រើន។​ លោក​បាន​បន្ថែមទៀតថា​ ការអនុវត្ត​បម្រាម​គោចរ​នេះ ​គឺ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋយើងទាំងអស់គ្នា​ទេ​។​

គួរបញ្ជាក់​ថា ​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​សេចក្ដីប្រកាសស្តីពី​ការអនុវត្ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង៩និង០០​នាទី​យប់ ដល់​ម៉ោង​៣និង០០​នាទី​ទៀបភ្លឺ​ រយៈពេល​១៤​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២៩​ ខែកក្កដា​ដល់​ថ្ងៃទី​១២ ​ខែសីហា​ ឆ្នាំ២០២១​ខាងមុខនេះ​ ដើម្បី​ទប់​ស​ស្កាត់​ជំងឺ​កូ​វីដ​១៩​ពិសេស​វីរុស​ដែល​តា៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម