ព័ត៌មានជាតិ
អាជ្ញាធរក្រុងកោះរ៉ុង យកសំណាកពលរដ្ឋ៣ភូមិ រកឃើញវិជ្ជមានកូវីដ ១៦នាក់
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៦នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន៦២២នាក់ មកពីភូមិចំនួន៣ ក្នុងក្រុងកោះរ៉ុង។
ប្រជាពលរដ្ឋដែលបានយកសំណាកធ្វើតេស្ដរកមេរោគកីវីដ-១៩ នៅថ្ងៃនេះ មានភូមិកោះតូច ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម(ចំនុច២៣) នៃសង្កាត់កោះរ៉ុងសន្លឹម ដែលមានចំនួនសរុប៦២២នាក់ ស្រី២៥៣ នាក់។ ជាលទ្ធផងក្រោយការធ្វើតេស្តសំណាកបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦នាក់ ជាអ្នករស់នៅក្នុងភូមិកោះតូច និងភូមិដើមថ្កូវ ដែលចំនួននៃការរកឃើញនេះ ធ្វើឲ្យក្រុងកោះរ៉ុងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៤នាក់ ស្រី១៣នាក់ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា នេះ ។
រដ្ឋបាលក្រុងកោះរ៉ុង ក៏បានបន្តបិទការចេញចូលភូមិកោះតូចរយៈពេល១៤ថ្ងៃបន្ថែមទៀត ចំនែកប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម (ចំនុច២៣) ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន អោយគ្រប់ចំនួនថ្ងៃតាមការកំណត់នៃវិធានការសុខាភិបាល។
ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏សូមអំពាវនាវដល់ម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមបន្តផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ទៀតសិន រហូតដល់មានការជូនដំណឹងជាថ្មី ដោយឡែកចំពោះទូកដឹកទំនិញ ឬគ្រឿងឧបភោគបរិភោគ គឺអាចចរាចរណ៍បានធម្មតា៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត