ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅថៃ អំពាវនាវឲ្យពលករខ្មែរផ្អាកការចល័តចេញពីកន្លែងស្នាក់នៅជាបណ្តោះអាសន្ន បើមានបញ្ហាសូមទាក់ទង
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងឲ្យពលករខ្មែរ ជាពិសេសប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសថៃ ផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅ ឬឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

បើតាមស្ថានទូត ប្រសិនជាបងប្អូនពលករខ្មែរ មានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖ 092 8050 561, 094 0925 905, 062 1413 009, 086 7999 957 ឬតាមរយៈតេឡេក្រាម “ជំនួយកូវីដ-១៩ នៅថៃ” តំណរភ្ជាប់៖ https://t.me/helpkhmerinthailand។

ចំពោះបងប្អូនពលករដែលសង្ស័យថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថា ត្រូវទំនាក់ទំនងទៅផ្នែកណា អាចពិគ្រោះយោបល់តាមរយៈតេឡេក្រាម “ពិគ្រោះកូវីដ-១៩ នៅថៃ” តំណរភ្ជាប់៖ https://t.me/consultcovidinthailand។

ជាមួយគ្នានោះ ស្ថានទូតបានបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបជាព័ត៌មាន និងកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវាងប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការងារបានជូនដំណឹងឲ្យបងប្អូនពលករខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅធ្វើការនៅប្រទេសថៃ ផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅ ឬឆ្ពោះមកព្រំដេនកម្ពុជា-ថៃចំនួន១៤ថ្ងៃ ពីព្រោះរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់បណ្តាខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសប្រភេទ Delta ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ