ព័ត៌មានជាតិ
អភិបាលស្រុករំដួល ចេញមុខបដិសេធន៍ច្រានចោលទាំងស្រុង ករណីព័ត៌មានថា បែកធ្លាយមន្ត្រីក្រោមឱវាទទម្លាយរឿងអាស្រូវ
ស្វាយរៀង ៖ លោក សុខា រ៉ាម អភិបាលស្រុករំដួល បានចេញមុខបដិសេធន៍ទាំងស្រុងលើករណី បណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយចោទប្រកាន់រូបលោក ដែលមានចំណងជើងថា «លោក សុខា រ៉ាម អភិបាលស្រុករំដួល ត្រូវមន្ត្រីក្រោមឱវាទទម្លាយរឿងស៊ីដាច់លុយជំនួយកូវីដ១៩ របស់សម្តេចតេជោ និងទម្លាយរឿងមួយចំនួនចោទប្រកាន់ទៅលើលោក គឺជារឿងមិនពិត។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកសុខា រ៉ាម អភិបាលស្រុករំដួលបាន ធ្វើសន្និសិទកាសែត បដិសេធន៍ ការចុះផ្សាយព័ត៌មាន តាមបណ្តាញព័ត៌មានមួយចំនួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ
-ទី១ កាត់ប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រី មូលហេតុមានវិបត្តិកូវីដ១៩រដ្ឋបាលស្រុកមិនមានប្រមូលថវិកាណា បានដោយទិផ្សារត្រូវបិទខ្ទប់ប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ក្នុង១ឆ្នាំប្រមូលបាន១សែន ទៅ២សែនរៀល គ្រាន់តែបង់រតនាគារ និងបង់ភាគរយទៅក្រសួងមហាផ្ទៃ អស់ហើយ ទើបគ្មានប្រាក់លើកទឹកចិត្ត។

-ទី២ ចំពោះប្រេងសាំង ដរាបណា មន្ត្រីគាត់មានបេសកកម្ម ទើបផ្តល់ជូនបាន។ -ទី៣ ការកាត់លុយមន្ត្រីក្នុង១ខែ ១ម៉ឺនរៀល គឺដោយមានការឯកភាពតាមកិច្ចប្រជុំ គណអភិបាលស្រុក និងមន្ត្រីយកប្រាក់សម្រាប់ជួលអ្នកយាមសាលាស្រុក។

-ទី៤ ការតែងតាំងតំណែងមន្ត្រីតាមបក្សពួកនិងយកប្រាក់ គឺគ្មានទេ ដោយការតែងតាំងមុខតំណែង ត្រូវឆ្លងកិច្ចប្រជុំវាយតម្លៃពីគណអភិបាលស្រុកទាំង៥រូបជាមុនសិន។

-ទី៥ បញ្ជាឲ្យអនុប្រធានការិយាល័យសុរិយោដីស្រុកដើរគាបសង្កាត់មេឃុំ មិនឲ្យបញ្ជាក់លើឯកសារលក់ទិញដីធ្លី នេះគឺជាការពិតដោយ នីតិវិធី ការលក់ទិញដីធ្លី មន្ត្រីការិយាល័យសុរិយោដីស្រុក ជាអ្នករៀបចំឯកសារ ចុះហត្ថលេខា ដោយអភិបាលស្រុកបញ្ជូនទៅ បង់ពន្ធដារជូនរដ្ឋ នេះជាឯកសារគតិយុត្តិ។

-ទី៦ ការបំបាត់លុយរបស់សម្តេចតេជោ ឧបត្ថម្ភដល់ការហូបចុកប្រចាំថ្ងៃ ២ម៉ឺនរៀល ជូនអ្នកធ្វើចត្តាឡីស័ក គឺផ្តល់ជូនតែពលករមកពីប្រទេសថៃ ដែលមានឯកសារចេញពីព្រំដែន ដែលមានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងខេត្តទទួលបន្ទុកជាអ្នកគ្រប់គ្រង ដូច្នេះគ្មានថវិកាផ្តល់កម្លាំងសមត្ថកិច្ចនោះទេ។
-ទី៧ ការកិបកេងយកលុយសម្តេចតេជោ ឧបត្ថម្ភអាហារកងកម្លាំងយាមទីតាំងចត្តាឡីស័ក គឺគ្មានទេ គឺសម្ភារៈរបស់លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ មិនមែនផ្តល់ជូនកងកម្លាំងទេ។

-ទី៨ ចំពោះថាគំរាមដកមន្ត្រីពីតំណែងពិសេសដកមេឃុំ គ្រប់ឃុំ បើមិនធ្វើតាមខ្លួនបញ្ជា នោះគឺ អ្នកគ្មានយល់ទាល់តែសោះ តំណែងមេឃុំ គ្មានពាក់ព័ន្ធជាមួយអភិបាលស្រុទេ គឺមេឃុំ ជានីតិបុគ្គល ជាប់ឆ្នោត មានអាណត្តិ៥ឆ្នាំ ហើយនោះជាសិទ្ធិរបស់គណបក្ស។
ដូច្នេះលោក សុខា រ៉ាម អភិបាលស្រុករំដួល “សូមបដិសេធន៏ទាំងស្រុង សូមឲ្យសាធារណជនមេត្តាជ្រាប” សូមមើលលិខិតបំភ្លឺ និងវីដេអូធ្វើសន្និសីទកាសែត ដូចខាងក្រោម៖៕
ដោយ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី